អត្ថរបស់ មានស សព្ទ

ក្បាលទី 13 · ទំព័រ 110

សាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ ។ បេ ។ ប្រកបដោយសេក្ខសម្មាសមាធិ ម្នាលភិក្ខុ ដែលឈ្មោះថា សេក្ខៈ ដោយហេតុបុណ្ណេះឯង ។ ម្យ៉ាងទៀត បុគ្គលឈ្មោះថា សេក្ខ ព្រោះអត្ថថា កំពុងសិក្សានៅឡើយ ដូច្នេះក៏មាន ។ សមដូចព្រះតម្រាស់ដែលព្រះមានព្រះភាគត្រាស់ទុកថា ភិក្ខុ សិក្សាយ៉ាងនេះឯង ដូច្នោះ ទើបលោកហៅថា សេក្ខ សួរថា ព្រះសេក្ខបុគ្គលរមែងសិក្សាអ្វី ឆ្លើយថា រមែងសិក្សាអធិសីលសិក្ខាខ្លះ អធិចិត្តសិក្ខាខ្លះ អធិប្បញ្ញាសិក្ខាខ្លះ ភិក្ខុរមែងសិក្សាយ៉ាងនេះឯង ព្រោះហេតុនោះ ទើបលោកហៅថា សេក្ខ ។ បុគ្គលណា ជាកល្យាណបុថុជ្ជន ជាអ្នកធ្វើឲ្យបរិបូណ៌ដោយអនុលោមប្បដិបទា មានសីលបរិបូណ៌ មានទ្វាររក្សាហើយក្នុងឥន្ទ្រិយទាំងឡាយ ស្គាល់ ប្រមាណក្នុងការបរិភោគភោជន តាមប្រកបសេចក្តីព្យាយាមរបស់បុគ្គលអ្នក ភ្ញាក់រពឫក តាមប្រកបភាវនានុយោគនូវពោធិបក្ខិយធម៌ អស់បឋមយាមនៃរាត្រី និងបច្ឆិមយាម ដោយគិតថា អញនឹងសម្រេចសាមញ្ញផលឯណាមួយ ក្នុង ថ្ងៃនេះ ឬថ្ងៃស្អែក បុគ្គលនោះ លោកហៅថា សេក្ខៈ ព្រោះកំពុងសិក្សា ។ តែក្នុងអត្ថនេះ បុគ្គលដែលសម្រេចបដិវេធបុណ្ណោះ លោកបំណងយក ថាជាសេក្ខៈ មិនមែនសំដៅយកបុថុជ្ជនឡើយ ។ មានស ដែលបុគ្គលនោះមិនទាន់សម្រេចហើយ ដូច្នោះ បុគ្គលនោះ ឈ្មោះថា ជាអ្នកមានមានសៈមិនទាន់បានសម្រេច ។ រាគៈក្តី ចិត្តក្តី ព្រះអរហត្ត ក្តី ឈ្មោះថា មានស ។ ពិតហើយ រាគៈ ឈ្មោះថា មានស ដូចក្នុងប្រយោគនេះថា អន្តលិក្ខចរោ បសោ យ្វាយញ្ចរតិ មានសោ អន្ទាក់ គឺរាគៈណា ដែល ត្រាច់ទៅលើអាកាស ដូច្នេះ ។ ចិត្តឈ្មោះថា មានស ដូចក្នុងប្រយោគជាដើមថា ចិត្តំ មនោ មានសំ ចិត្ត មនោ មានសៈ ។ ព្រះអរហត្ត ឈ្មោះថា មានស ដូចក្នុងប្រយោគថា អប្បត្តម