អត្ថរបស់ ពោធិ សព្ទ

ក្បាលទី 13 · ទំព័រ 144

ព្រោះការអស់ទៅនៃតណ្ហាទាំងនោះ បុថុជ្ជនសម្គាល់នូវបឋវីធាតុដោយតណ្ហា ណា ព្រោះខ្ជាក់ចេញបាននូវតណ្ហាទាំងនោះ បុថុជ្ជនសម្គាល់ក្នុងបឋវីធាតុ ដោយតណ្ហាពួកណា ព្រោះរំលត់តណ្ហាទាំងនោះចេញបាន បុថុជ្ជនគប្បី សម្គាល់ចាកបឋវីធាតុ ដោយតណ្ហាពួកណា ព្រោះលះបង់នូវតណ្ហាទាំងនោះ ចេញបាន បុថុជ្ជនសម្គាល់ថា បឋវីធាតុរបស់អញ ដោយតណ្ហាពួកណា ព្រោះលះបង់តណ្ហាទាំងនោះចេញបាន ម្យ៉ាងទៀត បុថុជ្ជនសម្គាល់បឋវីធាតុ ដោយតណ្ហាពួកណា ព្រោះការអស់ទៅនៃតណ្ហាទាំងនោះ ។ បេ ។ បុថុជ្ជនគប្បី ត្រេកអរក្នុងបឋវីធាតុ ដោយតណ្ហាពួកណា ព្រោះលះបង់តណ្ហាទាំងនោះ ចេញបាន ។ សេចក្តីទាំង ២ នេះ មិនមានអ្វីដែលជំទាស់គ្នា ។ បទថា អនុត្តរំ គឺវៀរចាកបុគ្គលដែលក្រៃលែងជាង បានដល់ ប្រសើរ ជាងបុគ្គលដទៃទាំងអស់ ។ អត្ថរបស់ ពោធិ សព្ទ បទថា សម្មាសម្ពោធឹ ប្រែថា ការត្រាស់ដោយប្រពៃ និងដោយព្រះអង្គ ឯង ។ ម្យ៉ាងទៀត ដោយអត្ថថា ការត្រាស់ដឹងដែលបណ្ឌិតសរសើរ និង ប្រពៃ ។ បទថា ពោធិ បានដល់ ដើមឈើខ្លះ មគ្គខ្លះ សព្វញ្ញុតញ្ញាណខ្លះ និព្វានខ្លះ ។ អធិប្បាយថា ដើមឈើ ហៅថា ពោធិ ដូចក្នុងអាគតដ្ឋានថា ពោធិរុក្ខមូលេ បឋមាភិសម្ពុទ្ធោ ប្រែថា បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោម ម្លប់ពោធិព្រឹក្ស និងបទថា អន្តរា ច ពោធឹ អន្តរា ច គយំ ប្រែថា ក្នុងចន្លោះនៃគយាសីសប្រទេសផង ក្នុងចន្លោះពោធិព្រឹក្សផង ។ មគ្គ លោក ហៅថា ពោធិ ដូចក្នុងអាគតដ្ឋានថា ចតុមគ្គេសុ ញាណំ ប្រែថា ញាណក្នុងមគ្គទាំង ៤ លោកហៅថា ពោធិ ដូចក្នុងអាគតដ្ឋានថា បប្បោតិ ពោធឹ វរភូរិ មេធសោ ប្រែថា តថាគតនោះ មានប្រាជ្ញាដ៏ប្រសើរ ប្រៀប ដោយផែនដី និងបានដល់ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុង