ភិក្ខុមិនេត្រកអរនឹងភាសិតរបស់ព្រះតថាគត
ពោលថា ព្រះតថាគតមិនសម្គាល់ មិនត្រេកអរក្នុងបឋវីធាតុ ។ ម្យ៉ាងទៀត ព្រោះព្រះតថាគត ទ្រង់ដឹងច្បាស់នូវបដិច្ចសមុប្បាទ ដោយ ន័យជាដើមថា នន្ទិ ជាបឫសគល់របស់ទុក្ខ ទើបទ្រង់ដល់នូវការអស់ទៅនៃ តណ្ហា ដោយប្រការទាំងពួងដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ពោលថា តថាគតបានត្រាស់ដឹងព្រមចំពោះ ។ បេ ។ ព្រោះការអស់ទៅនៃ តណ្ហាដោយប្រការទាំងពួង ព្រោះបានត្រាស់ដឹងព្រមយ៉ាងនេះ ទើបព្រះតថាគតមិនសម្គាល់បឋវីធាតុ ។ បេ ។ មិនត្រេកអរ ។ ក្នុងទីណាមួយ ព្រះមាន ព្រះភាគទ្រង់មិនបានត្រាស់ យស្មា ( ព្រោះហេតុណា ) ត្រាស់តែ តស្មា ( ព្រោះហេតុនោះ ) ក្នុងទីនោះ ត្រូវនាំយក យស្មា មកប្រកបចូល ផង ។ វិធីនេះជាវិធីយុត្តិក្នុងផ្លូវសាសនា ។ ក្នុងគ្រប់បទក៏មានន័យយ៉ាងនេះ ដូចគ្នា ។ ភិក្ខុមិនត្រេកអរនឹងភាសិតរបស់ព្រះតថាគត បទថា ឥទមវោច ភគវា សេចក្តីថា ព្រះមានព្រះភាគកាលទ្រង់សម្តែង ព្រះសព្វញ្ញុតញ្ញាណដ៏ជ្រាលជ្រៅក្រៃលែង មានការចាក់ធ្លុះដល់ មិនគប្បីបាន ដោយបញ្ញារបស់អ្នកដទៃ ទើបទ្រង់ប្រដាប់ដោយវារៈរបស់បុថុជ្ជនមួយវារៈ ដោយវារៈរបស់ព្រះសេក្ខបុគ្គលមួយវារៈ ដោយវារៈរបស់ព្រះខីណាស្រព ៤ វារៈ ដោយវារៈរបស់ព្រះតថាគត ២ វារៈ រួមជាប្រដាប់ដោយវារៈធំ ៨ វារៈ ហើយវារៈធំ ១ ទ្រង់ប្រដាប់ដោយវារៈក្នុងចន្លោះ គឺវារៈបន្ទាប់បន្សំ ២៤ វារៈ មានវារៈពោលដោយបឋវីធាតុជាដើម ហើយបានត្រាស់ព្រះសូត្រទាំងអស់ ដែលផ្តើមតាំងអំពីវគ្គបញ្ចប់ ពាក្យផ្តើមខាងដើម រហូតដល់ពាក្យថា យាវ អភិសម្ពុទ្ធោតិ វទាមិ ដោយបរិយត្តិចំនួន ២ ភាណវារ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះដែលប្រកបដោយន័យដ៏វិចិត្រ និងទេសនាវិលាស ដោយព្រះសូរសៀង ដូចសំឡេងនៃព្រហ្ម