អាសវ្វលះបានដោយទស្សន្វ

ក្បាលទី 13 · ទំព័រ 186

ហេតុនៃការលះនូវអាសវៈដែលលះបានដទៃដោយប្រការផ្សេងៗ ទើបត្រាស់ ពាក្យជាដើមថា ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវលះបង់អាសវៈដោយការឃើញ គឺសោតាបត្តិមគ្គក៏មានដូច្នេះ សមដូចព្រះអង្គជាព្រះធម្មរាជា អ្នកឈ្លាស ក្នុងប្រភេទនៃទេសនា ។ បណ្តាបទទាំងនោះ បទថា ទស្សនា បហាតព្វា សេចក្តីថា គប្បីលះដោយទស្សនៈ ក្នុងគ្រប់បទក៏ន័យនេះ ។ អាសវៈលះបនដោយទស្សនៈ ឥឡូវនេះ ព្រះមានព្រះភាគ មានបំណងនឹងធ្វើឲ្យជាក់ច្បាស់ នូវបទទាំងនោះដោយលំដាប់ ទើបទ្រង់តាំងបញ្ញាថា ម្នាលភិក្ខុទាំងឡាយ អាសវៈដែលភិក្ខុត្រូវលះបង់ដោយឃើញ តើដូចម្តេច ដូច្នេះហើយ ទ្រង់ផ្តើម ទេសនាដែលជាបុគ្គលាធិដ្ឋានថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានចេះដឹង ដោយន័យដូចពោលហើយ ក្នុងអដ្ឋកថាមូលបរិយាយ សូត្រ ។ បណ្តាបទទាំងនោះ បទថា មនសិករណីយេ ធម្មេ នប្បជានាតិ សេចក្តីថា រមែងមិនដឹងធម៌ដែលគួរបង្អោននឹក គឺដែលគួរនាំមកពិចារណា ។ បទថា អមនសិករណីយេ សេចក្តីថា រមែងមិនស្គាល់ធម៌ដែលផ្ទុយគ្នា ។ ក្នុងបទដ៏សេសក៏ន័យនេះ ។ ព្រោះការកំណត់ដោយធម៌ថា ធម៌ទាំងនេះគួរ ដាក់ចិត្ត ធម៌ទាំងនេះមិនគួរដាក់ចិត្ត ដូច្នេះ មិនមាន តែការកំណត់ដោយ អាការមាន គឺធម៌ទាំងឡាយដែលភិក្ខុដាក់ចិត្ត ដោយអាការណា ទើបជាបទ ដ្ឋាននៃការកើតឡើងនៃអកុសលធម៌ ភិក្ខុមិនគួរធ្វើការដាក់ចិត្តក្នុងធម៌ ទាំងនោះដោយអាការនោះ ធម៌ទាំងឡាយដែលភិក្ខុដាក់ចិត្ត ដោយអាការណា ទើបជាបទដ្ឋាននៃ ការកើតឡើងនៃកុសលធម៌ ធម៌ទាំងនេះ ភិក្ខុគួរដាក់ចិត្ត ដោយអាការនោះ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់បទជាដើមថា យស្ស ភិក្ខវេ ធម្មេ មនសិករោតោ អនុប្បន្នោ វា កាមាសវោ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យស្ស សេចក្