អាសវ្វលះបានដោយការពិចារណា
អាសវៈទាំងនោះ ការក្តៅក្រហាយ ដែលធ្វើការចង្អៀតចង្អល់ ឬវិបាកក្នុងភព តទៅរបស់កិលេសទាំងនោះពួកណា ពិតហើយ កិលេសជាដើមនោះៗ លោក ពោលថា គប្បីកើតឡើងដល់ភិក្ខុដែលមិនសង្រួមដូចគ្នា ។ បទថា ឯវំស តេ សេចក្តីថា ដោយឧបាយនេះ អាសវៈទាំងនោះឯង មិនមានដល់ភិក្ខុនោះ ដែលសង្រួមយ៉ាងនេះឡើយ អធិប្បាយថា មិនមែន មានដោយប្រការដទៃ ។ ក្នុងបទជាដើមថា បដិសង្ខា យោនិសោ សោត្រិន្ទិយ សំវរសំវុតោ ក៏ មានន័យនេះ ។ បទថា ឥមេ វុច្ចន្តិ អាសវា សំវរា បហាតព្វា សេចក្តី ថា អាសវៈទាំងនោះ ព្រោះចែកក្នុងទ្វារទាំង ៦ មួយទ្វារ ៤ ទើបរួមជា អាសវៈ ២៤ តថាគតពោលថា ព្រះយោគាវចរគួរលះបង់ដោយសំវរៈ ។ ក្នុងទីនេះ សតិសំវរៈនោះឯង គប្បីជ្រាបថា សំវរៈក្នុងគ្រប់ៗ បទនោះឯង ។ អាសវៈលះបនដោយការពិចារណា ពាក្យដែលគប្បីពោលក្នុងបទថា បដិសង្ខា យោនិសោ ចីវរំ ជាដើម ទាំងអស់ លោកពោលទុកហើយក្នុងសីលកថា ក្នុងបករណ៍វិសេស ឈ្មោះវិសុទ្ធិមគ្គនោះឯង ។ បទថា យញ្ញិស្ស សេចក្តីថា អាសវៈ និងការក្តៅក្រហាយដែលធ្វើការចង ្ហៀតចង្អល់ចិត្ត គប្បីកើតឡើងដល់ភិក្ខុ ដែលមិនពិចារណា ហើយសេព បច្ច័យ ឬបណ្តាចីវរ បិណ្ឌបាតជាដើមណាមួយ ។ បទថា អបដិសេវតោ សេចក្តីថា បុគ្គលមិនពិចារណាដោយឧបាយ