អាសវ្វបានដោយការអត់ធន់
ហើយសេពយ៉ាងនេះ ។ ពាក្យដ៏សេសមានន័យ ដូចពោលហើយនោះឯង ។ ក្នុងទីនេះ គប្បីជ្រាបការកើតឡើងនៃកាមាសវៈនៃភិក្ខុដែលប្រាថ្នាចីវរជាដើម ដែលខ្លួនមិនបាន ឬដែលត្រេកអរក្នុងចីវរជាដើម ដែលខ្លួនបានហើយតែម្យ៉ាង គប្បីជ្រាបការកើតឡើងនៃភវាសវៈរបស់ភិក្ខុ ដែលត្រេកអរដោយការប្រាថ្នា ក្នុងភពថា អញនឹងបានសម្បត្តិដូច្នេះ ក្នុងសម្បត្តិភព គឺសុគតិភពខាងមុខ គប្បីជ្រាបការកើតឡើងនៃទិដ្ឋាសវៈរបស់ភិក្ខុ ដែលតាំងការសម្គាល់ក្នុងខ្លួនថា អញនឹងបានដូច្នេះ ឬវត្ថុនេះនឹងជារបស់អញដូច្នេះ ។ អវិជ្ជាសវៈកើតព្រមជាមួយ អាសវៈទាំងពួង គប្បីជ្រាបការកើតឡើងនៃអាសវៈទាំង ៤ យ៉ាង ដូច ពោលមកនេះឯង ។ ឯការក្តៅក្រហាយព្រោះវិបាក គប្បីជ្រាបដោយការកើតឡើង នៃវេទនាថ្មី ។ បទថា ឥមេ វុច្ចន្តិ ភិក្ខវេ អាសវា បដិសេវនា បហាតព្វា សេចក្តីថា អាសវៈទាំងនេះ មាន ១៦ យ៉ាង ព្រោះចែក អាសវៈក្នុងបច្ច័យនីមួយៗ មានចីវរប្បច្ច័យជាដើម បច្ច័យមួយមាន ៤ អាសវៈ ។ អាសវៈទាំងនេះយើងពោលថា ព្រះយោគាវចរគប្បីលះបាន ដោយការពិចារណា ហើយសេព ពោល គឺការសង្រួមដោយញាណនេះ ដូច្នេះឯង ។ អាសវៈលះបនដោយការអត់ធន់ បទថា បដិសង្ខា យោនិសោ ខមោ ហោតិ សីតស្ស សេចក្តីថា ភិក្ខុពិចារណាដោយឧបាយត្រូវផ្លូវហើយ រមែងជាបុគ្គលអត់ធន់ ចំពោះរងា គឺរមែងអត់ធន់នូវការរងា មិនញាប់ញ័រព្រោះការរងា សូម្បីតិច តួច ដូចបុរសមិនមានសេចក្តីក្លាហាននោះឡើយ លោកមិនព្រមលះបង់ ចោលកម្មដ្ឋាន ។ ម្យ៉ាងទៀត លោកត្រូវរងាប៉ះពាល់ ក៏មិនញាប់ញ័រ រមែង ដាក់ចិត្តចំពោះកម្មដ្ឋាន ដូចព្រះលោមសនាគត្ថេរដូច្នោះ ។ បានឮថា ព្រះថេរៈ នៅក្នុងកុដិ បំពេញសេចក្តីព្យាយាម ក្នុងគុហាបិយង្គុ នាចេតិយបព៌ត ពិចារណាលោកន្តរិយនរក ដែលតា