អាសវ្វលះបានដោយការបន្ទោបង់
អាសវៈលះបនដោយការបន្ទោបង់ បទថា បដិសង្ខា យោនិសោ ឧប្បន្នំ កាមវិតក្កំ នាធិវាសេតិ សេចក្តីថា ព្រះយោគាវចរពិចារណាឃើញទោស ក្នុងកាមវិតក្កដោយ ឧបាយ ដោយន័យជាដើមថា វិតក្កនេះជាអកុសលព្រោះហេតុនេះ វិតក្កនេះ មានទោសព្រោះហេតុនេះ ហើយវិតក្កនោះឯង រមែងប្រព្រឹត្តទៅដើម្បីការ បៀតបៀនខ្លួនឯង ដូច្នេះហើយ រារាំងទុកមិនបាននូវកាមវិតក្កៈដែលកើតឡើង បានដល់ កើតឡើងហើយក្នុងអារម្មណ៍នោះ អធិប្បាយថា លើកចិត្តឡើង ហើយ ឲ្យវិតក្កឈប់មិនបាន ឬមិនឲ្យកាមវិតក្កឈប់នៅខាងក្នុងបាន ។ សួរថា ភិក្ខុកាលរារាំងមិនបាន នឹងធ្វើដូចម្តេច ឆ្លើយថា រមែងលះ គឺលះវិតក្កនោះចេញ ។ សួរថា ភិក្ខុលះវិតក្កដូចបុគ្គលយកល្អីដាក់សំរាម ចោលឬ ឆ្លើយថា មិនមែនដូច្នោះទេ ។ ម្យ៉ាងទៀត ភិក្ខុរមែងបន្ទោបង់ គឺដក បានដល់ ចាក់ទម្លុះ ដោយអត្ថថា នាំចេញទៅនូវកាមវិតក្កនោះ ។ សួរថា ចាក់ធ្លុះដូចបុគ្គលយកជន្លួញចាក់គោឬ ឆ្លើយថា មិនមែន ដូច្នោះឡើយ ដោយពិត គឺធ្វើកាមវិតក្កនោះឲ្យទន់ខ្សោយទៅ គឺធ្វើកាមវិតក្កៈ នោះឲ្យប្រាសចាកទៅ បានដល់ ធ្វើកាមវិតក្កនោះមិនឲ្យសល់នៅខាងក្នុង របស់ភិក្ខុនោះ ដោយហោចសូម្បីក្នុងភវង្គចិត្ត ។ សួរថា ភិក្ខុធ្វើវិតក្កឲ្យជាយ៉ាងនោះបានដូចម្តេច ឆ្លើយថា រមែងញ៉ាំង កាមវិតក្កនោះឲ្យដល់នូវការមិនមាន គឺរមែងឲ្យដល់នូវការមិនមាន សូម្បីតិចតួច អធិប្បាយថា រមែងធ្វើដោយប្រការដែលវិតក្ក គឺលោកសង្កត់សង្កិនទុក បានយ៉ាងល្អដោយវិក្ខម្ភនប្បហាន ។ ក្នុងព្យាបាទវិតក្ក និងវិហិង្សាវិតក្កៈ ក៏ ន័យនេះដូចគ្នា ។ ក្នុងវិភង្គលោកពោលទុកថា ក្នុងបទថា កាមវិតក្កោ នេះ វិតក្កៈដែល បដិសំយុត្តដោយកាម គឺការត្រិះរិះខុស ឈ្មោះកាមវិតក្កក្នុងទី ដទៃៗ ក៏ន័យនេះ