វិវេក ៥ យ៉ាង

ក្បាលទី 13 · ទំព័រ 227

អស់ ដូចព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតពោលសតិថាមានប្រយោជន៍ដល់ពោជ្ឈង្គ គ្រប់ប្រការដូច្នេះ ។ បាលីថា សព្វត្ថកំ ដូច្នេះក៏មាន ។ បាលីទាំង ២ នោះ ដោយអត្ថ គឺបានដល់ ពោជ្ឈង្គគ្រប់ប្រការ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពោជ្ឈង្គ នេះដោយមិនខ្វះមិនលើសយ៉ាងនេះថា ព្រះមានព្រះភាគត្រាស់ពោជ្ឈង្គត្រឹម ៧ បុណ្ណោះ មិនលើសមិនខ្វះ ព្រោះពោជ្ឈង្គ ៣ ជាបដិបក្ខចំពោះការរួញរា ពោជ្ឈង្គ ៣ ជាបដិបក្ខចំពោះការរាយមាយ និងព្រោះសតិជាប្រយោជន៍ដល់ ពោជ្ឈង្គគ្រប់ប្រការយ៉ាងនេះ ។ បណ្ឌិត កាលជ្រាបអត្ថវណ្ណនានៃបទទាំង ៧ ដែលពោលដោយន័យជាដើម ថា សតិសម្ពោជ្ឈង្គំ យ៉ាងនេះមុនហើយ ឥឡូវនេះ គប្បីជ្រាបអត្ថវណ្ណនា យ៉ាងនេះ ក្នុងប្រយោគជាដើមថា ភាវេតិ វិវេកនិស្សិតំ ដូច្នេះតទៅ បទថា ភាវេតិ សេចក្តីថា រមែងឲ្យចម្រើន អធិប្បាយថា រមែងឲ្យកើតឡើង គឺឲ្យកើតឡើងចំពោះក្នុងចិត្តសន្តានរបស់ខ្លួនរឿយៗ ។ បទថា វិវេកនិស្សិតំ គឺអាស្រ័យវិវេក ។ ការស្ងាត់ ឈ្មោះថា វិវេក ។ វិវេកនោះ មាន ៥ យ៉ាង គឺ តទង្គវិវេក វិក្ខម្ភនវិវេក សមុច្ឆេទវិវេក បដិបស្សទ្ធិវិវេក និង និស្សរណវិវេក កាលដែលវិវេកនោះផ្សេងៗ គ្នា គប្បី ជ្រាបដោយន័យដែលលោកពោលទុកក្នុងពាក្យនេះថា អរិយធម្មេ អវិនីតោ ដូច្នេះ ។ សេចក្តីពិត វិវេកនោះឯង ព្រះមានព្រះភាគត្រាស់ថា វិន័យ ក្នុង បទថា អរិយធម្មេ អវិនីតោ នោះ ។ ក្នុងវិវេកទាំង ៥ យ៉ាងដូចពោលមក នេះ គប្បីជ្រាបដូច្នេះថា បទថា វិវេកនិស្សិតំ សេចក្តីថា ចម្រើនសតិសម្ពោជ្ឈង្គ អាស្រ័យ តទង្គវិវេក អាស្រ័យសមុច្ឆេទវិវេក អាស្រ័យនិស្សរណវិវេក ។ ពិតហើយ ព្រះយោគាវចរដែលតាមប្រកបការចម្រើនពោជ្ឈង្គនេះ ក្នុងខណៈនៃវិបស្ស