ធម្មទាយាទសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយចូរយកធម៌ របស់តថាគតជាមត៌ក កុំយកអាមិស ជាមត៌ក ឡើយ តថាគតមានសេចក្តីអនុគ្រោះចំពោះអ្នកទាំងឡាយដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកអាមិសជាមត៌ក មិនយកធម៌ របស់តថាគតជាមត៌កហើយ គង់មានអ្នកផងតិះដៀលអ្នកទាំងឡាយ ដោយ ហេតុនេះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិន យកធម៌ជាមត៌កទេ ។ ទាំងតថាគតក៏ត្រូវអ្នកផងតិះដៀលដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយកធម៌ម៌ជា មត៌កឡើយ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយយកធម៌របស់តថាគត ជាមត៌ក មិនយកអាមិសជាមត៌កទេ គឺឥតមានអ្នកផងតិះដៀលអ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តាសុទ្ធតែយកធម៌ជាមត៌ក ។ មិនមែនយកអាមិសជាមត៌កទេ ។ ទាំងតថាគត ក៏ឥតមានអ្នកផងតិះដៀល ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង កាលឥឡូវនេះ អ្នកទាំងឡាយចូរយកធម៌របស់តថាគតជាមត៌ក កុំយក អាមិសជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះចំពោះអ្នកទាំងឡាយថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជា មត៌កឡើយ ។