បវារណា ៤ យ៉ាង

ក្បាលទី 13 · ទំព័រ 257

ថា សោយរហូតល្មមដល់សេចក្តីត្រូវការហើយ ទើបទ្រង់ហាមភោជន ឬទ្រង់ ឆ្អែតហើយ ។ អធិប្បាយថា បវារណា ( ការព្រមឲ្យដាស់តឿន ការព្រមឲ្យសូម ការ ហាម ) មាន ៤ យ៉ាង គឺបវារណារបស់ភិក្ខុដែលចាំវស្សាហើយ ១ បវារណាដោយបច្ច័យ ១ បវារណាទាំងដែលមានរបស់នៅព្រម ១ បវារណា ដើម្បីល្មមដល់សេចក្តីត្រូវការហើយ ១ ។ ក្នុងបណ្តាបវារណា ៤ នោះ បវារណាដែលមានពាក្យយ៉ាងនេះថា ម្នាល ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ បវារណាដោយស្ថាន ៣ យ៉ាង ដូច្នេះ ឈ្មោះថា វស្សំ វុដ្ឋបវារណា ។ បវារណា ដែលមានពាក្យយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចង់បវារណាព្រះសង្ឃ ដោយថ្នាំសម្រាប់កែរោគកំណត់ ៤ ខែ និងបវារណាមួយទៀតថា វៀរលែងតែគេបានបវារណាថែមទៀត វៀរលែងតែគេ បានបវារណាជានិច្ច ឈ្មោះថា បច្ចយបវារណា ។ បវារណាដែលមានពាក្យយ៉ាងនេះថា ដែលឈ្មោះថា ហាមភោជន គឺ ភិក្ខុកំពុងឆាន់ ១ គេយកភោជនមកប្រគេនទៀត ១ គេនៅក្នុងហត្ថបាស ១ គេបង្អោនភោជនមកចំពោះ ១ ភិក្ខុហាមភោជន ១ នេះឈ្មោះថា អនតិរិត្តបវារណា ។ បវារណាយ៉ាងនេះ គឺ ( បោក្ខរសាតិព្រាហ្មណ៍ ) បានអង្គាសព្រះមាន ព្រះភាគ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែត ស្កប់ស្កល់ ឈ្មោះថា យាវទត្ថបវារណា ។ បវារណាដើម្បីល្មមដល់សេចក្តីត្រូវការនេះ លោកបំណងយកហើយក្នុង ទីនេះ ដោយហេតុនោះ ទើបបានពោលថា បទថា បវារិតោ ប្រែថា ព្រះមានព្រះភាគ ទ្រង់ហាមភត្តហើយដោយ ការបវារណា កាលល្មមដល់សេចក្តីត្រូវការហើយ ។ បទថា បរិបុណ្ណោ សេចក្តីថា ទ្រង់បរិបូណ៌ហើយដោយភោជន ។