បិណ្ឌបាតដែលមិនគួរឆាន់ ៥ យ៉ាង
នោះ កាលគិតថា ល្អណាស់ អញ ។ បេ ។ គប្បីញ៉ាំងយប់ និងថ្ងៃឲ្យកន្លងទៅ ក៏គប្បីគិតយ៉ាងនេះ ដោយការដែលបព្វជិត នឹងស្វែងរកបិណ្ឌបាតក្នុង ភូមិស្រុក ដែលដេរដាសដោយសត្វកាច គឺបញ្ចកាមគុណ ជាការលំបាក ដូចគ្នានឹងការស្វែងរកភេសជ្ជៈក្នុងព្រៃ ដែលសុមទ្រុមទៅដោយសត្វកាច តែ បិណ្ឌបាតនេះ រួចផុតដោយឥតសេសសល់ ចាកទោស ក្នុងការស្វែងរកដូច ពោលមកនេះ និងបិណ្ឌបាតដែលជាសំណល់របស់ព្រះសុគត ព្រោះដូច្នោះ ទើបហាក់ដូចជាខត្តិយកុមារ ដែលជាឧភតោសុជាតិ ( គឺមានកំណើតល្អ ទាំង ខាងមាតា និងបិតា ) ។ ម្យ៉ាងទៀត បិណ្ឌបាតជារបស់ភិក្ខុមិនគួរឆាន់ ព្រោះហេតុ ៥ ប្រការ គឺជារបស់មិនគួរឆាន់ ព្រោះបុគ្គល គឺអ្នកប្រគេន មានសភាពគួរតិះដៀល គឺជា បិណ្ឌបាតរបស់អលជ្ជីបុគ្គល ១ ជារបស់មិនគួរឆាន់ ព្រោះបិណ្ឌបាតកើតឡើង មិនបរិសុទ្ធ គឺកើតឡើងដោយការចាត់ចែងរបស់ភិក្ខុនី និងព្រោះការសរសើរ គុណដែលមិនមានក្នុងខ្លួន ១ ជារបស់មិនគួរឆាន់ ដើម្បីអនុគ្រោះ ម្ចាស់របស់ គឺភិក្ខុជាម្ចាស់បិណ្ឌបាតកំពុងស្រេកឃ្លាន ១ ភិក្ខុជាម្ចាស់របស់ បិណ្ឌបាតនោះឆ្អែតហើយ តែបិណ្ឌបាតជារបស់មិនគួរឆាន់ ដើម្បីអនុគ្រោះ ដល់អន្តេវាសិករបស់លោកនោះឯងជាដើម ព្រោះអន្តេវាសិក ឬជនដទៃៗ ដែលអាស្រ័យបិណ្ឌបាតនោះ កំពុងស្រេកឃ្លាន ១ សូម្បីជនទាំងនោះឆ្អែត ស្កប់ស្កល់ហើយ តែបិណ្ឌបាតក៏នៅតែជារបស់មិនគួរឆាន់ ព្រោះការមិនមាន សទ្ធា គឺភិក្ខុជាម្ចាស់របស់បិណ្ឌបាត មិនមានសទ្ធា ១ ។