ភយភេរវសូត្រទី ៤

ក្បាលទី 13 · ទំព័រ 299

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ជាណុស្សោណិព្រាហ្មណ៍ ចូលសំដៅទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹង ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួរ រពឫក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ហើយចូលកាន់ផ្នួសដោយសទ្ធា ចំពោះព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន ទ្រង់ណែនាំកុលបុត្រទាំងនោះ ព្រះគោតមដ៏ចម្រើន ទ្រង់មានឧបការៈច្រើនដល់កុលបុត្រទាំងនោះ ព្រះគោតមដ៏ចម្រើន ទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សា ( នូវសិក្ខា មានអធិសីលសិក្ខាជាដើម ) ឯប្រជុំជនទាំងនោះ ក៏យកតម្រាប់តាមព្រះគោតមដ៏ ចម្រើនមែនឬ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តី នេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាល ព្រាហ្មណ៍ កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ ផ្នួសដោយសទ្ធាចំពោះតថាគត តថាគតជាអ្នកណែនាំកុលបុត្រទាំងនោះ តថាគតជាអ្នកមានឧបការៈច្រើនដល់កុលបុត្រទាំងនោះ តថាគតជាអ្នកឲ្យ កុលបុត្រទាំងនោះសិក្សា ( នូវសិក្ខា មានអធិសីលសិក្ខាជាដើម ) ឯប្រជុំជន នោះក៏យកតម្រាប់តាមតថាគតមែន ។