អដ្ឋកថា ភយភេរវសូត្រទី ៤
ភយភេរវសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់ មកហើយយ៉ាងនេះ ។ ក្នុងភយភេរវសូត្រនេះ មានការពណ៌នាតាមលំដាប់បទដូច្នេះ សព្ទថា អថ ជានិបាត ប្រើក្នុងអត្ថថា អវិច្ឆេទន គឺមិនដាច់ខ្សែជាប់តមក សព្ទថា ខោ ជានិបាតដូចគ្នា ប្រើក្នុងអត្ថថា អវធារណ ហាមអត្ថដទៃ អធិប្បាយថា ព្រះមានព្រះភាគ ប្រថាប់នៅក្នុងក្រុងសាវត្ថី មិនដាច់រយៈឡើយ ពាក្យថា ជាណុស្សោណី នោះ មិនមែនឈ្មោះដែលមាតាបិតារបស់ព្រាហ្មណ៍នោះដាក់ ឲ្យទេ តែជាឈ្មោះដែលបានមកអំពីមុខតំណែង ។ បានឮមកថា តំណែង ជាណុស្សោណីនោះ ជាតំណែងបុរោហិត ។ ព្រះរាជាបានព្រះរាជទានតំណែង បុរោហិតនោះឲ្យដល់ព្រាហ្មណ៍នោះ ដូច្នោះ ទើបមនុស្សទាំងឡាយ ហៅថា ជាណុស្សោណី ។ បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះមានអត្ថថា បន្លឺសំឡេងថា ព្រហ្ម អធិប្បាយថា បានដល់ ស្វាធ្យាយមន្ត ។ ពាក្យថា ព្រាហ្មណ នោះ ជាភាសាហៅបុគ្គលដែលជាព្រាហ្មណ៍ដោយកំណើត ។ ឯព្រះអរិយៈទាំងឡាយ លោកក៏ហៅថា ព្រាហ្មណ ព្រោះបន្សាត់បាបបានហើយ ។ បទថា យេន ក្នុងបទថា យេន ភគវា តេនុបសង្កមិ ជាតតិយាវិភត្តិ ប្រើក្នុងអត្ថនៃសត្តមីវិភត្តិ ។ ព្រោះដូច្នោះ គប្បីឃើញអត្ថក្នុងពាក្យនេះយ៉ាង នេះថា យត្ថ ភគវា ឧបសង្កមិ ប្រែថា ព្រះមានព្រះភាគប្រថាប់នៅក្នុងទី ណា ជាណុស្សោណីព្រាហ្មណ៍ ក៏ចូលទៅគាល់ហើយក្នុងទីនោះ ។ ម្យ៉ាងទៀត គប្បីឃើញអត្ថក្នុងពាក្យនេះយ៉ាងនេះថា ព្រះមានព្រះភាគ ដែលទេវតានិ ងមនុស្សទាំងឡាយគប្បីចូលទៅគាល់ ដោយហេតុណា ជាណុស្សោណីព្រាហ្មណ៍ ក៏ចូលទៅគាល់ហើយដោយហេតុនោះ ។ សួរថា ព្រះមានព្រះភាគ ដែលទេវតា និងមនុស្សទាំងឡាយ គប្បីចូលទៅ គាល់ដូចម្តេច ឆ្លើយថា ដោយបំណងនឹងសម្រេចគុណវិសេសច្រើនប្រការ ឧបមាដូចដើ