ទោសនៃការអង្គុយ ៦ យ៉ាង
សមគួរ ។ ម្យ៉ាងទៀត បទថា ឯកមន្តំ នេះ ជាទុតិយាវិភត្តិ ប្រើក្នុងអត្ថនៃ សត្តមីវិភត្តិ ។ ទោសនៃការអង្គុយ ៦ យ៉ាង បទថា និសីទិ ប្រែថា ចូលទៅអង្គុយជិត ។ ព្រោះថា បុគ្គលដែលជាបណ្ឌិត ចូលទៅរកបុគ្គលដែលតាំងនៅក្នុងឋានៈជាគ្រូហើយ រមែងអង្គុយចុះ ក្នុងទីសមគួរ ក្នុងចំណែកម្ខាង ព្រោះជាអ្នកឈ្លាសក្នុងទីអង្គុយ ហើយព្រាហ្មណ៍ នោះក៏ជាបណ្ឌិតម្នាក់ ក្នុងចំនួនបណ្ឌិតទាំងនោះ ។ ព្រោះដូច្នោះ ទើបអង្គុយ ក្នុងទីសមគួរ នាចំណែកម្ខាង ។ សួរថា បុគ្គលអង្គុយដូចម្តេច ទើបឈ្មោះថា អង្គុយក្នុងទីសមគួរនា ចំណែកម្ខាង ឆ្លើយថា អង្គុយវៀរទោសនៃការអង្គុយ ៦ យ៉ាង ។ សួរថា ទោសនៃការអង្គុយ ៦ យ៉ាង មានអ្វីខ្លះ ឆ្លើយថា មានដូច្នេះ គឺ អតិទូរំ អង្គុយឆ្ងាយពេក ១ អច្ចាសន្នំ អង្គុយជិតពេក ១ ឧបរិវាតំ អង្គុយ ក្នុងទីលើខ្យល់ ១ ឧន្នតប្បទេសំ អង្គុយក្នុងទីខ្ពស់ ១ អតិសម្មុខំ អង្គុយ ចំពីមុខ ១ អតិបច្ឆា អង្គុយខាងក្រោយពេក ១ ។ អធិប្បាយថា បុគ្គលដែលអង្គុយក្នុងទីឆ្ងាយពេក បើបំណងនឹងនិយាយ គ្នា ក៏ត្រូវនិយាយដោយសំឡេងខ្លាំង ។ អង្គុយជិតពេក ក៏នឹងជ្រៀតបេតោ លោក អង្គុយក្នុងទីលើខ្យល់ នឹងបៀតបៀនលោកដោយក្លិនខ្លួន អង្គុយក្នុង ទីខ្ពស់ ក៏ជាការសម្តែងការមិនគោរព អង្គុយចំពីមុខពេក បើបំណងនឹងមើល មុខគ្នា ក៏នឹងត្រូវមើលចំភ្នែកគ្នា បើអង្គុយខាងក្រោយពេក បើបំណងនឹង