សេនាសន្វៃព្រ

ក្បាលទី 13 · ទំព័រ 325

សភាពដូច្នេះបុណ្ណោះ មិនមែនកុលបុត្រពួកដទៃឡើយ ។ បទថា ទុរភិសម្ភវានិ ហិ សេចក្តីថា ទ្រាំបានដោយកម្រ គឺ អត់ធន់បានលំបាក អធិប្បាយថា ភិក្ខុដែលមានសក្តិតូច មិនអាចនៅ អាស្រ័យបាន ។ បទថា អរញ្ញវនបត្ថានិ បានដល់ ព្រៃជិត និងព្រៃឆ្ងាយ ។ ក្នុងបទថា អរញ្ញវនបត្ថានិ នោះ មានអធិប្បាយថា ពោលក្នុងអភិធម្ម ហើយ ទីលំនៅចាប់ពីសសរខឿនចេញទៅ លោកហៅថា ព្រៃក៏ពិត ទោះ យ៉ាងនោះ ក៏គប្បីជ្រាបថា សេនាសនៈណាដែលឲ្យសម្រេចជាអរញ្ញិកធុតង្គ បាន លោកពោលទុកថា ក្នុងទីប្រមាណ ៥០០ ជួរធ្នូ លោកបំណងយក សេនាសនៈនេះបុណ្ណោះ ។ បទថា វនបត្ថំ បានដល់ ទីលំនៅហួសចុងស្រុកទៅ មិនមានមនុស្ស ទៅមករឿយៗ ជាទីដែលមិនមានការភ្ជួររាស់ ។ សេចក្តីនេះ សមដូចពាក្យ ដែលលោកពោកទុកដូច្នេះថា វនបត្ថំ ជាឈ្មោះរបស់សេនាសនៈដែលនៅឆ្ងាយ ។ ពាក្យថា វនបត្ថំ ជាឈ្មោះរបស់ដងព្រៃ ។ ពាក្យថា វនបត្ថំ ជាឈ្មោះរបស់ទីលំនៅដែលគួរ ខ្លាច ។ ពាក្យថា វនបត្ថំ ជាឈ្មោះរបស់លំនៅដែលធ្វើឲ្យមានការព្រឺ រោម ។ ពាក្យថា វនបត្ថំ ជាឈ្មោះរបស់លំនៅចុងដែន ។ ពាក្យថា វនបត្ថំ មិនមែនជាឈ្មោះរបស់សេនាសនៈដែលមានមនុស្ស ទៅមកញឹកញាប់ឡើយ ។ ក្នុងទីនេះ ក្រៅអំពីអត្ថនេះតែម្យ៉ាងថា ទីលំនៅចុងដែន គប្បីយល់ថា ព្រៃ ជាទីលំនៅចុងដែន តាមអត្ថដ៏សេស ។ បទថា បន្តានិ បានដល់ ទីលំនៅ ចុងដែន គឺទីកន្លែងឆ្ងាយខ្លាំង ។ បទថា ទុក្ករំ បវិវេកំ សេចក្តីថា កាយវិវេក ជាវត្ថុដែលធ្វើបានលំបាក ។ បទថា ទុរភិរមំ ប្រែថា កម្រនឹង ត្រេកអរ ។ បទថា ឯកត្តេ ប្រែថា ក្នុងភាពជាបុគ្គលម្នាក់ គឺនៅម្នាក់ឯង ។