វចីកម្មកថាជាដើម
កាយកម្មកថា ចប់ វចីកម្មកថាជាដើម គ្រប់បទមានន័យដូច្នេះ តែដែលប្លែកគ្នាមានដូចតទៅនេះ នឹងពោលក្នុងវារៈវចីកម្មមុន ។ បទថា អបរិសុទ្ធវចីកម្មន្តា សេចក្តីថា ប្រកបដោយវចីកម្មដែលមិនបរិសុទ្ធ មានមុសាវាទជាដើម ។ សួរថា សមណព្រាហ្មណ៍ដែលមានវចីកម្មមិនបរិសុទ្ធទាំងនោះ តើហៅ រកភ័យ និងអារម្មណ៍គួរខ្លាចមកបានដូចម្តេច ឆ្លើយថា សមណព្រាហ្មណ៍ ទាំងនោះ កាលកាត់ប្រយោជន៍របស់អ្នកដទៃ ដោយការនិយាយកុហក បំបែក មិត្រដោយពាក្យញុះញង់ ក៏បំបែកសេចក្តីស្រឡាញ់របស់អ្នកដទៃ ដោយ ពាក្យគ្រោតគ្រាតក្នុងកណ្តាលបរិសទ្យ ធ្វើឲ្យការងាររបស់អ្នកដទៃខូចបង់ទៅ ដោយវាចាដែលឥតប្រយោជន៍ ហើយគិតបានថា អញធ្វើមិនត្រឹមត្រូវហើយ បើបុគ្គលដែលអញធ្វើខុសចំពោះ ដឹងថា អញជាអ្នកធ្វើ ក៏គង់នឹងតាមមក សងសឹកអាត្មាអញដូច្នេះឯង ទើបលបចូលព្រៃ ទៅអង្គុយក្នុងចន្លោះដើមឈើ ឬគុម្ពឈើ លុះបុគ្គលនោះបានឮសំឡេងស្មៅ ឬសំឡេងស្លឹកឈើ ត្រឹមតែតិចតួច ក៏ភ័យខ្លាច ដោយគិតថា ស្រេចហើយអញគ្រានេះ បុគ្គល នោះសោយអារម្មណ៍ហាក់ដូចមានអ្នកដទៃមកឡោមព័ទ្ធ និងហាក់ដូចជាត្រូវ គេចាប់សម្លាប់ ដូច្នោះ ។ សមណព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ទទួល គឺហៅរកភ័យ និងអារម្មណ៍ដែលគួរខ្លាចនោះឲ្យចូលមករកខ្លួន ។ នឹងពោលក្នុងវារៈមនោកម្ម ។ បទថា អបរិសុទ្ធមនោកម្មន្តា សេចក្តីថា ប្រកបដោយមនោកម្មដែលមិនបរិសុទ្ធ មានអភិជ្ឈាជាដើម ។ សួរថា សមណព្រាហ្មណ៍ ដែលមានមនោកម្មមិនបរិសុទ្ធទាំងនោះ តើ ដង្ញោយហៅរកភ័យ និងអារម្មណ៍ដែលគួរខ្លាចដូចម្តេច ឆ្លើយថា សមណព្រាហ្មណ៍ទាំងនោះ កាលកើតសេចក្តីលោភប្រភេទដែលដាច់ការប្រពៃតាមធម៌ បានដល់ អភិជ្ឈា ( សម្លឹងចង់បានរបស់អ្នកដទៃ ) ក្នុងវត្ថុដែលអ្នកដទៃ រក្សាគ្រប់គ្រងហ