រឿងបិយគាមិកភិក្ខុ

ក្បាលទី 13 · ទំព័រ 336

ជាឈ្មោះហៅបច្ច័យ ៤ ។ បទថា សក្ការោ ប្រែថា សក្ការៈដែលល្អ ។ អធិប្បាយថា បច្ច័យទាំងឡាយ ដែលគេតាក់តែងឲ្យប្រណីត ប្រណីត និងល្អ ហៅថា សក្ការៈ ដែល បានដល់ ការដែលអ្នកដទៃធ្វើសេចក្តីគោរពខ្លួន ឬបូជាដោយគ្រឿងបូជា មាន ផ្កាជាដើម ។ បទថា សិលោកោ ប្រែថា ការពោលសរសើរគុណ លាភ ១ សក្ការៈ ១ ការពោលសរសើរ ១ នោះ ឈ្មោះថា លាភសក្ការៈ និងសិលោកៈ ។ បទថា និកាមយមានា ប្រែថា ប្រាថ្នា ។ ការហៅរកភ័យ និងអារម្មណ៍ដែលគួរខ្លាច ដូចដែលពោលក្នុងវគ្គ អភិជ្ឈាលុនោះឯង ។ ចំណែកក្នុងទីនេះ បុរាណាចារ្យទាំងឡាយ បានពោល ដល់បិយគាមិកភិក្ខុដែលជាឧទាហរណ៍ក្នុងរឿងនោះថា រឿង បិយគាមិកភិក្ខុ បានឮមកថា ភិក្ខុមួយអង្គ ឈ្មោះបិយគាមិកៈ ឃើញលាភរបស់ពួកភិក្ខុ ដែលសមាទានធុតង្គ ហើយគិតថា អញនឹងសមាទានធុតង្គ ធ្វើលាភឲ្យកើតឡើង ផងដែរ ដូច្នេះហើយ សមាទានសោសានិកង្គធុតង្គ គឺការនៅក្នុងស្មសាន ជាវត្ត ហើយក៏នៅក្នុងព្រៃខ្មោច ។ តមកថ្ងៃមួយ គោចាស់មួយក្បាលដែលម្ចាស់ឈប់ប្រើការហើយ ដោះ លែងចោល នៅពេលថ្ងៃក៏ត្រាច់ដើររកស៊ី លុះដល់ពេលយប់ ក៏ចូលទៅក្នុង ព្រៃខ្មោចនោះ បានឈរបះរោម សកក្បាលចូលក្នុងគុម្ពផ្កា ។ បិយគាមិកភិក្ខុ ចេញអំពីទីច្រង្កមទៅក្នុងពេលយប់ បានឮសំឡេងត្រដោករបស់គោនោះប៉ះ ខ្ទប់គ្នាហើយ ក៏យល់ថា សក្កទេវរាជ គង់ជ្រាបអញថា ភិក្ខុរូបនេះត្រូវការ លាភ ទើបមកនៅក្នុងព្រៃខ្មោច ដូច្នេះហើយ មកដើម្បីប្រទូស្តអញពិត ។ ទើបលោកឈរផ្គងអញ្ជលីខាងមុខគោចាស់ អង្វររហូតមួយយប់ទល់ភ្លឺថា បពិត្រសក្កទេវរាជ បុគ្គលដ៏ជាសប្បុរស សូមព្រះអង្គលើកទោសឲ្យអាត្មា មួយយប់នេះចុះ ហើយតាំងអំពីស្អែកនេះទៅ អាត្មានឹងមិនធ្វើយ៉ាងនេះទៀត ឡើយ លុះព្រះអាទិត្យរះឡើង លោកក៏បានឃើ