អធិប្បាយសេនាសន្វគួរភយខ្លាច
លោកកំណត់អារម្មណ៍មិនបាននៅក្នុងព្រៃ វត្ថុដែលឃើញក្នុងវេលាថ្ងៃ លុះ វេលាយប់ក៏ប្រាកដជាភ័យ និងអារម្មណ៍ដែលគួរខ្លាច លោកមានចិត្តផ្តេសផ្តាស រមែងស្រៀវខ្លាចដោយអារម្មណ៍ត្រឹមតែតូចតាច ឃើញខ្សែ ឬវល្លិ ហើយ រមែងសម្គាល់ថា ជាពស់ ឃើញដង្គត់ រមែងសម្គាល់ថា ជាយក្ខ ឃើញទីទួល ឬភ្នំ រមែងសម្គាល់ថា ជាដំរី រមែងភ័យខ្លាច ហាក់ដូចត្រូវ សត្វសាហាវ មានពស់ជាដើមប្រទូស្ត ដូច្នោះ ។ ភិក្ខុអ្នកមានបញ្ញាថោក ទាបទាំងនោះ ឈ្មោះថា ហៅ គឺហៅរកភ័យ និងអារម្មណ៍ដែលគួរខ្លាចនោះ ឲ្យចូលមករកខ្លួនដូចពណ៌នាមក ដូច្នេះ ។ ក្នុងបទថា បញ្ញាសម្បន្នោហមស្មិ នេះ មានអធិប្បាយថា បុគ្គល ដល់ព្រម គឺបុគ្គលប្រកបដោយបញ្ញា ។ តែមិនមែនដោយវិបស្សនាបញ្ញា មិនមែនដោយមគ្គប្បញ្ញា ដោយពិតហើយ ប្រកបព្រមដោយបញ្ញា និងគ្រឿង កំណត់អារម្មណ៍ ព្រោះហេតុទាំង ១៦ នេះ ។ ពាក្យដ៏សេសមានអត្ថ ដូច ពោលហើយក្នុងបទទាំងអស់ ដូច្នេះ ។ បរិយាយ ១៦ ចប់ អធិប្បាយ សេនាសនៈគួរភ័យខ្លាច បទថា តស្ស មយ្ហំ មានអនុសន្ធិដូចម្តេច ។ បានឮថា ព្រះពោធិសត្វកំណត់អារម្មណ៍ទាំង ១៦ នេះ កាលមើលមិន ឃើញការខ្លាច និងអារម្មណ៍ដែលគួរខ្លាច ទើបបានធ្វើការត្រិះរិះថា ការខ្លាច និងអារម្មណ៍ដែលគួរខ្លាចនោះ លោកត្រិះរិះថា ធម្មតាការខ្លាច និងអារម្មណ៍ ដែលគួរខ្លាច រមែងប្រាកដក្នុងសេនាសនៈយ៉ាងនេះ ក្នុងរាត្រីយ៉ាងនេះ ណ្ហើយ ចុះ អញនឹងពិនិត្យមើលការខ្លាច និងអារម្មណ៍ដែលគួរខ្លាចនោះ ក្នុងសេនាសនៈយ៉ាងនោះ ក្នុងរាត្រីយ៉ាងនោះ ទើបបានស្វែងរកភ័យ និងអារម្មណ៍ ដែលគួរខ្លាច ។