បុព្វេនិវាសានុស្សតិញ្ញាណជាដើម

ក្បាលទី 13 · ទំព័រ 357

វិជ្ជា ២ ក្នុងព្រះសូត្រនោះ គឺបុព្វេនិវាសានុស្សតិញ្ញាណ និង ចុតូបបាតញ្ញាណ មានការពណ៌នាទៅតាមលំដាប់បទ និងវិធីចម្រើន បាន ពោលទុកហើយយ៉ាងពិស្តារ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ពិតហើយ ក្នុងវិសុទ្ធិមគ្គ និងក្នុងទីនេះ មានសេចក្តីប្លែកគ្នាមួយកន្លែងបុណ្ណោះ ដូច្នេះ គឺក្នុងវិសុទ្ធិមគ្គ លោកពោលបទកិរិយាទុកថា សោ ឯវំ សមាហិតេ ចិត្តេ ។ បេ ។ អភិនិន្នាមេតិ តែក្នុងទីនេះ ព្រះមានព្រះភាគត្រាស់បទកិរិយាទុកថា អភិនិន្នាមេសឹ ។ និងវារៈពោលដោយអប្បនាយ៉ាងនេះថា អយំ ខោ មេ ព្រាហ្មណ ក៏មិនបានមកក្នុងគម្ពីរវិសុទ្ធិមគ្គនោះ ។ បណ្តាបទទាំងនោះ បទថា សោ គឺ សោ អហំ ប្រែថា តថាគតនោះ ។ បទថា អភិនិន្នាមេសឹ ប្រែថា នាំទៅចំពោះ ។ ព្រោះព្រះតម្រាស់ថា អភិនិន្នាមេសឹ ក្នុងពាក្យថា សោ នេះ ទើបគប្បីជ្រាបអត្ថយ៉ាងនេះថា សោ អហំ ប្រែថា តថាគតនោះ ។ ព្រោះបុព្វេនិវាសានុស្សតិញ្ញាណនេះ មកហើយដោយអំណាចនៃព្រះមាន ព្រះភាគ ដូច្នោះ ទើបគប្បីជ្រាបការប្រកបសេចក្តីយ៉ាងនេះ ក្នុងពាក្យនេះថា តថាគតនោះចុតិចាកភពនោះហើយ មកកើតក្នុងភពនេះ ។ ក្នុងពាក្យនេះ គប្បីជ្រាបអធិប្បាយបន្ថែមទៀតថា ពាក្យថា តថាគតនោះ ចុតិចាកភពនោះ ហើយ ជាការពិចារណារបស់ព្រះពោធិសត្វ ដែលពិចារណាថយក្រោយ ព្រោះដូច្នោះ គប្បីជ្រាបថា ក្នុងពាក្យថា ឥធូបបន្នោ ព្រះមានព្រះភាគត្រាស់ សំដៅយកតុសិតភពថា តថាគតកើតក្នុងតុសិតភពនោះ មុននឹងមកកើតក្នុង ភពនេះ ។ បទថា តត្រាបសឹ ឯវំ នាមោ សេចក្តីថា ក្នុងតុសិតភពនោះ តថាគត បានជាទេវបុត្រឈ្មោះថា សេតកេតុ ។ បទថា ឯវំគោត្តោ គឺមានគោត្រដូចគ្នា នឹងទេវតាទាំងនោះ ។ បទថា ឯវំវណ្ណោ គឺមានពណ៌សម្បុរផូរផង់ដូច មាស ។ បទថា ឯវមាហារោ គឺមានទ