ប្រយោជន៍នៃការនៅៃព្រ ២ យ៉ាង
បានឮថា កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ គិតថា ព្រះសមណគោតមទ្រង់ប្តេជាជាព្រះសព្វញ្ញូ តែក្នុងថ្ងៃនេះ ព្រះអង្គ ក៏ទ្រង់មិនព្រមលះបង់ការនៅក្នុងព្រៃ កិច្ចដែលគួរធ្វើណាមួយដទៃរបស់ព្រះអង្គ នៅមានឬហ្ន៎ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ជ្រាបអធ្យាស្រ័យនៃ ព្រាហ្មណ៍នោះហើយ បានត្រាស់បទថា សិយា ខោ បន តេ ដូច្នេះជាដើម ដើម្បី អនុលោមតាមអធ្យាស្រ័យ ។ បណ្តាបទទាំងនោះ បទថា សិយា ខោ បន តេ ព្រាហ្មណ ឯវមស្ស សេចក្តីថា ម្នាលព្រាហ្មណ៍ គ្រាខ្លះ អ្នកគប្បីមានការគិតយ៉ាងនេះ ។ បទថា ន ខោ បនេតំ ព្រាហ្មណ ឯវំ ទដ្ឋព្វំ សេចក្តីថា ម្នាលព្រាហ្មណ៍ កាលបើយ៉ាងនេះ អ្នកមិនគប្បីឃើញយ៉ាងនេះថា ការនៅក្នុងសេនាសនៈដ៏ ស្ងាត់របស់តថាគត ព្រោះហេតុ មានរាគៈមិនទាន់អស់ជាដើម ។ ព្រះមានព្រះភាគ កាលទ្រង់បដិសេធវត្ថុដែលមិនមែនដូចពោលមកនេះ ក្នុងការនៅក្នុងសេនាសនៈដ៏ស្ងាត់យ៉ាងនេះហើយ កាលទ្រង់សម្តែងដល់ហេតុ ទើបត្រាស់ពាក្យថា ទ្វេ ខោ អហំ ដូច្នេះជាដើម ។ ប្រយោជន៍នោះឯង ក្នុង ពាក្យថា អត្ថវសេ នោះ ឈ្មោះថា អំណាចនៃប្រយោជន៍ ព្រោះដូច្នោះ ក្នុង ពាក្យថា ទ្វេ ខោ អហំ ព្រាហ្មណ អត្ថវសេ ទើបមានពាក្យអធិប្បាយថា ម្នាលព្រាហ្មណ៍ តថាគតឃើញនូវប្រយោជន៍ ២ យ៉ាង គឺហេតុ ២ យ៉ាង ។ ក្នុងបទថា អត្តនោ ច ទិដ្ឋធម្មសុខវិហារំ គឺការនៅជាសុខក្នុងបច្ចុប្បន្ន របស់ខ្លួន អត្តភាពដែលឃើញប្រចក្សនេះ ឈ្មោះថា ទិដ្ឋធម៌ ការនៅដោយ ឥរិយាបថទាំង ៤ ជាផាសុក ឈ្មោះថា សុខវិហារ គប្បីជ្រាបអធិប្បាយ នេះថា ព្រោះបុគ្គលម្នាក់មានឥរិយាបថដទៃៗ ដោយហោច ការបន្ទោបង់ឧច្ចារបស្សាវៈងាយស្រួលសប្បាយ ព្រោះដូច្នោះ ការនៅជាសុខរបស់អត្តភាព ដែលឃើញប្រចក្ស ទើ