សរណគមនកថា

ក្បាលទី 13 · ទំព័រ 374

ឥឡូវនេះ ដើម្បីភាពជាអ្នកឈ្លាសក្នុងសរណគមន៍ទាំងនោះ ទើបគួរ ជ្រាបវិធីនេះ គឺសរណៈ ការដល់សរណៈ អ្នកដល់សរណៈ ប្រភេទនៃការដល់ សរណៈ ផលនៃការដល់សរណៈ សង្កិលេស គឺការសៅហ្មង និងភេទ គឺការបែកធ្លាយនៃសរណៈ ។ សួរថា វិធីនេះមានអត្ថដូចម្តេចខ្លះ ឆ្លើយថា គួរជ្រាបអត្ថ ដោយអត្ថ ចំពោះបទមុន ។ ដែលឈ្មោះថា សរណៈ ព្រោះអត្ថថា បៀតបៀន អធិប្បាយថា រមែងកម្ចាត់ គឺធ្វើការភ័យ ការខ្លាច សេចក្តីទុក្ខ កិលេសដែល ជាហេតុឲ្យទៅកាន់ទុគ្គតិរបស់បុគ្គលដែលដល់នូវសរណៈ ឲ្យវិនាសទៅ ដោយ ការដល់នូវសរណៈនោះឯង ។ ពាក្យថា សរណ នោះ ជាឈ្មោះហៅព្រះរតនត្រ័យ ។ ម្យ៉ាងទៀត ដែលឈ្មោះថា ពុទ្ធ ព្រោះអត្ថថា កម្ចាត់បង់នូវភ័យរបស់ សត្វទាំងឡាយ ដោយធ្វើសត្វទាំងឡាយ ឲ្យប្រព្រឹត្តទៅក្នុងប្រយោជន៍ និង ត្រឡប់អំពីវត្ថុដែលមិនមែនប្រយោជន៍ ។ ដែលឈ្មោះថា ធម៌ ព្រោះធ្វើសត្វទាំងឡាយ ឲ្យឆ្លងចាកកន្តារ គឺភព និងព្រោះឲ្យការស្រាលចិត្តដល់សត្វទាំងឡាយ ។ ដែលឈ្មោះថា សង្ឃ ព្រោះធ្វើសក្ការៈទាំងឡាយ សូម្បីជារបស់មាន តម្លៃតិច ឲ្យទទួលផលដ៏បរិបូណ៌ ព្រោះដូច្នោះ ទើបព្រះរតនត្រ័យ ឈ្មោះថា សរណៈដោយបរិយាយនេះឯង ។ ចិត្តុប្បាទដែលមានកិលេសកម្ចាត់ហើយ ដោយភាពជាអ្នកគោរពជ្រះថ្លា ក្នុងសរណៈនោះ ដែលប្រព្រឹត្តទៅដោយអាការ មានការគោរពជ្រះថ្លាក្នុងព្រះ រតនត្រ័យនោះជាខាងមុខ ឈ្មោះថា សរណគមន៍ ។ សត្វដែលដល់ព្រមដោយសរណគមន៍នោះ ឈ្មោះថា ដល់សរណៈ ។ អធិប្បាយថា រមែងចូលដល់រតនៈទាំង ៣ នេះ ថាជាសរណៈ គឺទីរពឫក