អដ្ឋកថា អនង្គណសូត្រទី ៥
អនង្គណសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់ មកហើយយ៉ាងនេះ … ព្រះសារីបុត្រដមានអាយុ ។ ការពង្រីកសេចក្តីចំពោះបទដែលលំបាក ក្នុងព្រះសូត្រនេះ និងក្នុងព្រះសូត្រ គ្រប់សូត្រ ក៏ដូចក្នុងព្រះសូត្រនេះ ព្រោះដូច្នោះ បន្ទាប់អំពីនេះទៅ ខ្ញុំ នឹងមិនពោលបទទាំងអស់ទេ គ្រាន់តែធ្វើការពង្រីកបទដែលមិនធ្លាប់ពង្រីក សេចក្តីមកអំពីមុនបុណ្ណោះ ។ បទថា ចត្តារោ ជាការកំណត់រាប់ ។ បទថា បុគ្គលា បាន ដល់ សត្វ បុគ្គល និងបុរស ។ ដោយពាក្យមានប្រមាណបុណ្ណេះ បុគ្គល មិនគួរប្រកាន់ថា ព្រះមហាថេរៈ គឺព្រះសារីបុត្រ មានប្រក្រតីពោលនិយម បុគ្គល គឺនិយមបក្ខពួក ព្រោះលោកប្រសើរបំផុតក្នុងបណ្តាសាវ័កដែលជា ពុទ្ធបុត្រទាំងឡាយ លោកទេសនាមិនជំទាស់នឹងព្រះធម្មទេសនារបស់ព្រះមាន ព្រះភាគឡើយ ។ ទេសនា ២ ព្រះធម្មទេសនារបស់ព្រះមានព្រះភាគ មាន ២ យ៉ាង គឺសម្មតិទេសនា ១ បរមត្ថទេសនា ១ ។ ក្នុងចំនួនទេសនាទាំង ២ យ៉ាងនោះ សម្មតិទេសនា មានអត្ថយ៉ាងនេះ ថា បុគ្គល សត្វ ស្រី ប្រុស ក្សត្រ ព្រាហ្មណ៍ ទេវតា មារជាដើម ។ ឯបរមត្ថទេសនា មានអត្ថយ៉ាងនេះថា អនិច្ចំ ទុក្ខំ អនត្តា ខន្ធ ធាតុ អាយតនៈ សតិប្បដ្ឋានជាដើម ។ ក្នុងចំនួនទេសនាទាំង ២ នោះ ព្រះមានព្រះភាគទ្រង់សម្តែងសម្មតិទេសនាដល់ពុទ្ធវេនេយ្យ បុគ្គលដែលស្តាប់ព្រះធម្មទេសនា ពោលដោយរឿង សន្មតហើយ យល់អត្ថ យល់សេចក្តី ជ្រួតជ្រាប អាចលះមោហៈ សម្រេច គុណវិសេសបាន ឯបុគ្គលពួកណាស្តាប់ធម្មទេសនា ពោលដោយរឿងបរមត្ថ ហើយ យល់អត្ថ យល់សេចក្តី ជ្រួតជ្រាប អាចលះមោហៈ សម្រេចគុណវិសេស បាន ព្រះអង្គក៏ទ្រង់សម្តែងបរមត្ថទេសនាឲ្យបុគ្គលនោះស្តាប់ ។