ភិក្ខុខឹងេក្រាធ
យ៉ាងនេះថា ភិក្ខុចាស់រូបនេះ អង្គុយចំពោះព្រះភក្ត្ររបស់ព្រះមានព្រះភាគ ដូចគ្នានឹងដង្គត់ឈើ កាលណាហ្ន៎ ព្រះថេរៈដែលជាធម្មកម្មិក ( ធ្វើការទាក់ទង នឹងធម៌ ) នឹងឲ្យភិក្ខុចាស់រូបនេះ ដល់នូវឋានៈនៃអភព្វបុគ្គល ហើយ បណ្តេញចេញអំពីពួកគណៈ ព្រោះថា បើមិនមានភិក្ខុរូបនេះក្នុងវិហារនេះ សោត ព្រះមានព្រះភាគ ទ្រង់នឹងចរចាជាមួយអញពិតប្រាកដ ។ បទថា បុរក្ខត្វា បុរក្ខត្វា ប្រែថា ធ្វើទុកខាងមុខ ធ្វើទុកខាងមុខ គឺធ្វើទុកខាងមុខ មានពាក្យអធិប្បាយថា ហែហមខាងមុខ និងខាងក្រោយ ។ សូម្បីភិក្ខុរូបនេះ ក៏ជាអ្នកចង់បានលាភដូចគ្នា ។ ព្រោះថា ភិក្ខុ រូបនេះឃើញភិក្ខុទាំងឡាយ ដែលជាពហូសូតចូលស្រុក មួយអន្លើដោយភិក្ខុ ជាបរិវារ កំពុងថ្វាយបង្គំព្រះចេតិយ និងឃើញឧបាសកទាំងឡាយជ្រះថ្លា ព្រោះឃើញគុណធម៌របស់លោកទាំងនោះ សម្តែងអាការរបស់អ្នកជ្រះថ្លា ដូច្នោះ ទើបលោកត្រូវការយ៉ាងនេះ ។ បទថា កុបិតោ ប្រែថា មិនត្រេកអរហើយ សេចក្តីថា ភិក្ខុរូបនេះអាក់អន់ ព្រោះហេតុ ២ ស្ថាន គឺអាក់អន់ចំពោះភិក្ខុទាំងឡាយផង ព្រះថេរៈផង ។ សួរថា ក្រោធខឹងភិក្ខុទាំងឡាយដូចម្តេច ឆ្លើយថា ក្រោធខឹងនឹងភិក្ខុ ទាំងឡាយយ៉ាងនេះថា ភិក្ខុទាំងនេះ កាន់យកចំពោះចីវរ ឬបិណ្ឌបាតដែល កើតឡើងដល់អញនោះ បរិភោគ តែបុគ្គលមកខាងក្រោយ ទទួលបាត្រ ចីវររបស់អញក៏មាន ។ សួរថា អាក់អន់នឹងព្រះថេរៈដូចម្តេច ឆ្លើយថា អាក់អន់នឹងព្រះថេរៈថា ព្រះថេរៈកញ្ចាស់នេះ ប្រាកដខ្លួនក្នុងទីនោះៗ កាលណាហ្ន៎ ព្រះធម្មកម្មិកនឹង ទាញលោកចេញទៅ បើមិនមានព្រះថេរៈកញ្ចាស់នេះទេ ភិក្ខុទាំងឡាយនឹង ចោមរោមអញតែម្នាក់បុណ្ណោះ ។