អាកង្ខេយ្យសូត្រទី ៦

ក្បាលទី 13 · ទំព័រ 450

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគមានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរជាអ្នកមានសីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ សង្រួមក្នុងបាតិមោក្ខសំវរៈ ចូរជាអ្នកមានអាចារៈ និងគោចរដ៏បរិបូណ៌ ឃើញ ភ័យក្នុងទោសត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញគប្បីជាទី ស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកស ព្រហ្មចារីដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ហើយចម្រើននូវ សុញ្ញាគារស្ថាន ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញគប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះ គួរធ្វើសីលឲ្យ បរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចម្រើននូវសុញ្ញាគារស្ថាន ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញប្រើប្រាស់នូវ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកទេវតានិ ងមនុស្សណា ការបូជាទាំងនោះ របស់ពួកទេវតា និងមនុស្សនោះ សូមឲ្យ មានផលច្រើន មានអានិសង្សច្រើនដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុង ការរម្ងាប់នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនប