អដ្ឋកថា អាកង្ខេយ្យសូត្រទី ៦

ក្បាលទី 13 · ទំព័រ 458

អាកង្ខេយ្យសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកហើយយ៉ាងនេះ ដូច្នេះ បណ្តាបទទាំងនោះ បទថា សម្បន្នសីលា សេចក្តីថា ការដល់ព្រម មាន ៣ យ៉ាង គឺការបរិបូណ៌ ការដល់ព្រម និងការផ្ហែម ។ បណ្តាការដល់ព្រម ៣ យ៉ាងនោះ ការដល់ព្រមដែលមកហើយថា សម្បន្នំ សាលិកេទារំ សុវា ភុញ្ជន្តិ កោសិយ បដិវេទេមិ តេ ព្រហ្មេ ន តេ វារេតុមុស្សហេ ។ បពិត្រកោសិយៈ ស្រូវសាលីក្នុងស្រែបរិបូណ៌ដែរ តែពួកសេកតែងស៊ី បពិត្រ ព្រហ្ម ខ្ញុំសូមជម្រាបលោក ខ្ញុំមិនអាចហាមឃាត់សេកទាំងនោះបាន ឡើយ ដូច្នេះ ។ នេះឈ្មោះថា ការដល់ព្រម គឺការបរិបូណ៌ ។ ការដល់ព្រមនេះថា ឥមិនា បតិមោក្ខសំវរេន ឧបេតោ ហោតិ សមុបេតោ ឧបគតោ សមុបគតោ ឧបបន្នោ សមុបបន្នោ សមន្នាគតោ ជាអ្នកសង្រួម គឺជាអ្នកព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កេកោ កើយ ប្រដិតប្រជី ប្រកបព្រម ដោយការសង្រួមក្នុងបាតិមោក្ខនេះ ដូច្នេះ ឈ្មោះថា ដល់ព្រម គឺការដល់ព្រមព្រៀង ។ ការដល់ព្រមនេះថា ឥមិស្សា ភន្តេ មហាបឋវិយា ហេដ្ឋិមតលំ សម្បន្នំ សេយ្យថាបិ ខុទ្ទកមធុំ អនីលកំ ឯវមស្សាទំ សូមទ្រង់ព្រះ