ទោសរបស់ែស្រ ៤ យ៉ាង
មេត្តាប្រោស ផ្ទៃខាងក្រោមនៃផែនដីនេះ មានឱជារសផ្អែម ដូចទឹកឃ្មុំ ដែល ស្អាតបរិសុទ្ធ ឥតលាយច្រឡំដោយមេឃ្មុំ ដូច្នេះ ឈ្មោះថា ការដល់ព្រម គឺការផ្ហែម ។ សូម្បីក្នុងសូត្រនេះ គួរបានដល់ការដល់ព្រម គឺការបរិបូណ៌ខ្លះ ការដល់ ព្រម គឺការព្រមព្រៀងខ្លះ ព្រោះដូច្នោះ ក្នុងបទថា សម្បន្នសីលា គប្បី ជ្រាប សេចក្តីយ៉ាងនេះថា បទថា សម្បន្នសីលា សេចក្តីថា ជាអ្នកមានសីលបរិបូណ៌ដូច្នេះខ្លះ ជា អ្នកដល់ព្រមដោយសីលដូច្នេះខ្លះ ។ បទថា សីលំ សេចក្តីថា ដែលឈ្មោះថា សីល ព្រោះអត្ថដូចម្តេច ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាទីទទួលទ្រ ។ អត្ថដោយពិស្តាររបស់បទថាសីលនោះ បានពោលទុកហើយ ក្នុងបករណ៍ វិសេស ឈ្មោះវិសុទ្ធិមគ្គ ។ ក្នុងបករណ៍វិសេស ឈ្មោះវិសុទ្ធិមគ្គនោះ ដោយ អត្ថនេះថា បរិបុណ្ណសីលា នេះ ក៏បានពោលការបរិបូណ៌របស់សីលទុក ហើយ ព្រោះប្រាសចាកទោសរបស់សីល ដូចលោកពោលការបរិបូណ៌របស់ ស្រែទុក ព្រោះប្រាសចាកទោសរបស់ស្រែ ដូច្នោះ ។ ស្រែដែលប្រកបដោយទោស ៤ យ៉ាង គឺគ្រាប់ពូជខូច ១ ការព្រោះ មិនល្អ ១ ទឹកមិនល្អ ១ ដីមិនល្អ ១ រមែងជាស្រែដែលបរិបូណ៌មិនបាន ។ បណ្តាទោស ៤ យ៉ាងនោះ ពូជដែលបាក់ ឬស្អុយក្នុងចន្លោះៗ មានក្នុងស្រែ ណា ស្រែនោះ ឈ្មោះថា ស្រែមានពូជខូច ។ ជនទាំងឡាយ ព្រោះពូជនោះចូលក្នុងស្រែណា សន្ទូងរមែងមិនដុះឡើង ក្នុងស្រែនោះឡើយ ស្រែក៏ឈ្មោះថា ជាស្រែដែលខូច ។ អ្នកស្រែដែលមិន ឈ្លាស កាលព្រោះពូជ រមែងព្រោះឲ្យធ្លាក់ទៅរង្វើលៗ ក្នុងស្រែណា ស្រែ នោះ ឈ្មោះថា មានការព្រោះខូច ។ ព្រោះកាលព្រោះយ៉ាងនេះ សន្ទូង រមែងមិនដុះឡើងទួទៅគ្រប់កន្លែង ស្រែក៏ឈ្មោះថា ជាស្រែខូច ។