សីលបរិបូណ៌ដោយហេតុ ២ ប្រការ
ទាំងឡាយ ចូរជាអ្នកព្រមព្រៀង គឺជាអ្នកដល់នូវការដល់ព្រម បានដល់ ប្រកបដោយសីលចុះ ដូច្នេះ ។ ក្នុងបទថា សម្បន្នសីលា នោះ ភាពជាអ្នកមានសីលដល់ព្រម រមែង មានដោយហេតុ ២ ប្រការ គឺព្រោះការឃើញទោសក្នុងការវិបត្តិនៃសីល ១ ព្រោះឃើញអានិសង្សក្នុងការដល់ព្រមនៃសីល ១ ។ គុណជាតិទាំង ២ យ៉ាងនេះ លោកបានឲ្យពិស្តារហើយក្នុងបករណ៍ វិសេស ឈ្មោះវិសុទ្ធិមគ្គ ។ ព្រះសុមនត្ថេរ អ្នកស្រុកទីបវិហារពោលថា បានឮថា ព្រះមានព្រះភាគ ទ្រង់លើកឡើងនូវចតុប្បារិសុទ្ធិសីលសម្តែងដោយព្រះតម្រាស់ មានប្រមាណ បុណ្ណេះថា សម្បន្នសីលា ក្នុងបណ្តាបទទាំងនោះ ហើយទ្រង់សម្តែងសីល ដែលជាប្រធាន ក្នុងបណ្តាសីលទាំងនោះយ៉ាងពិស្តារ ដោយបទនេះថា បតិមោក្ខសំវរសំវុតា ដូច្នេះ ។ ឯព្រះចូឡនាគត្ថេរអ្នកទ្រទ្រង់ព្រះត្រៃបិដក ដែលជាអន្តេវាសិករបស់ព្រះ សុមនត្ថេរនោះពោលថា ព្រះមានព្រះភាគត្រាស់បាតិមោក្ខសំវរសីលទុកក្នុង បាលីបទេសដល់ទៅ ២ កន្លែង បាតិមោក្ខសំវរៈបុណ្ណោះ ឈ្មោះថា សីល តែអាគតដ្ឋានដែលពោលធានាថា សីល ៣ យ៉ាងក្រៅអំពីនេះ ដែលជាសីល ក៏មាន លោកកាលមិនឃើញ ទើបពោលជំទាស់ ហើយពោលតទៅថា គុណជាតិត្រឹមតែការរក្សាទ្វារទាំង ៦ ក៏ឈ្មោះថា ឥន្ទ្រិយសំវរៈ គុណជាតិ ត្រឹមតែការកើតឡើងនៃបច្ច័យដោយធម៌ ដោយស្មោះស្មើ ក៏ឈ្មោះថា អាជីវ- បារិសុទ្ធិ គុណជាតិត្រឹមតែការពិចារណាបច្ច័យ ដែលខ្លួនបានហើយថា វត្ថុ នេះមាន ដូច្នេះហើយ ទើបបរិភោគ ក៏ឈ្មោះថា បច្ចយសន្និស្សិតសីល ។ តែពោលដោយត្រង់ បាតិមោក្ខសំវរៈបុណ្ណោះ ឈ្មោះថា សីល បាតិមោក្ខសំវរសីលនោះរបស់បុគ្គលណាដាច់ហើយ បុគ្គលនោះ អ្នកណាម្នាក់ មិនគួរពោលថា បុគ្គលនេះនឹងរក្សាសីលដ៏សេសទុក ដូច្នេះ ប្រៀបដូចបុរស ដែលដាច់ក្បា