រឿងព្រះមហាទត្តត្ថេរ

ក្បាលទី 13 · ទំព័រ 474

បានឮថា ព្រះថេរៈដើរទៅក្នុងផ្លូវ បានជួបដងព្រៃ ដែលជាទីតាំងនៃការ ជ្រះថ្លាមួយកន្លែង ទើបគិតថា ថ្ងៃនេះ អញនឹងបំពេញសមណធម៌ក្នុងទីនេះ ហើយសឹមទៅ ដូច្នេះហើយ ទើបចេញទៅអំពីផ្លូវ ក្រាលសំពត់សង្ឃាដី ហើយអង្គុយពត់ភ្នែនក្បែរគល់ឈើមួយកន្លែង ។ កូនរបស់រុក្ខទេវតា មិនអាចតាំងនៅក្នុងភាវៈរបស់ខ្លួនបាន ដោយតេជះ នៃសីលរបស់ព្រះថេរៈ ទើបស្រែករំពងឡើង ។ សូម្បីទេវតាខ្លួនឯងក៏អង្រួន ដើមឈើគ្រប់ដើម ព្រះថេរៈអង្គុយមិនកម្រើក ទើបទេវតានោះបង្ញុយផ្សែង ឲ្យហុយទ្រលោមឡើង សូម្បីយ៉ាងនោះក៏មិនអាចធ្វើព្រះថេរៈកម្រើកបាន ។ បន្ទាប់អំពីនោះ ទើបទេវតាក្លែងភេទជាឧបាសក ដើរមកថ្វាយបង្គំព្រះថេរៈ ហើយបានឈរនៅក្នុងទីមួយកន្លែង ព្រះថេរៈសួរថា អ្នកណាអេះ ទើប ពោលថា បពិត្រលោកម្ចាស់ ខ្ញុំជាទេវតាដែលស្ថិតនៅត្រង់ដើមឈើនេះ ព្រះថេរៈ សួរថា អ្នកបានធ្វើវត្ថុប្លែកៗ នោះឬ ទេវតាឆ្លើយថា មែនហើយលោក ម្ចាស់ ។ ទេវតានោះ ត្រូវព្រះថេរៈសួរថា ព្រោះហេតុអ្វី ទើបអ្នកធ្វើ ក៏ឆ្លើយ ថា បពិត្រលោកម្ចាស់ ដោយតេជះនៃសីលរបស់លោកម្ចាស់នោះឯង ពួក កូនៗ របស់ខ្ញុំ មិនអាចតាំងនៅតាមភាវៈរបស់ខ្លួនបាន ទើបបាននាំគ្នាបន្លឺ សំឡេងទ្រហឹង ខ្ញុំនោះបានធ្វើយ៉ាងនេះ បំណងដើម្បីឲ្យលោកម្ចាស់ចៀស ចេញទៅ ។ ព្រះថេរៈសួរថា បើដូច្នោះ ហេតុអ្វី ទើបអ្នកបំណងឲ្យអាត្មាគេច ទៅ ទេវតាឆ្លើយថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់កុំនៅទីនេះឡើយ ខ្ញុំ មិនមានសេចក្តីសុខទេ ដូច្នេះ ទើបព្រះថេរៈពោលថា ហេតុអ្វី អ្នកមិនប្រាប់ អាត្មាជាមុន តែឥឡូវនេះ អ្នកកុំពោលថ្វីឡើយ អាត្មាគិតថា ខ្មាសចំពោះ ពាក្យដែលមនុស្សនិយាយថា ព្រះអរិយកោដិយមហាទត្តៈ គេចចេញទៅ ព្រោះខ្លាចអមនុស្ស ដូច្នោះ អាត្ម