វត្ថូបមសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ដូច្នេះ ។ ពួកភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ជាងជ្រលក់យកសំពត់ នោះដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខេវោក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះក៏នៅតែមានពណ៌មិនល្អ មានពណ៌មិនស្អាត ។ ដំណើរនោះព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សំពត់នោះមិន ស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តសៅហ្មងហើយ ទុគ្គតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ស្អាតផូរផង់ ជាងជ្រលក់យកសំពត់នោះដាក់ក្នុងគ្រឿងជ្រលក់ណាៗ ដែលមានពណ៌ខេវោ ក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះក៏នៅជាមានពណ៌ល្អ មាន ពណ៌ស្អាត ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សំពត់នោះស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្តមិនសៅហ្មងហើយ សុគតិនឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូចម្តេច ។ គឺអភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្ត ១ ព្យាបាទ ជា ឧបក្កិលេសនៃចិត្ត ១ កោធៈជាឧបក្កិលេសនៃចិត្ត ១ ឧបនាហៈ ( ការចង កំហឹងទុក ) ជាឧបក្កិលេសនៃចិត្ត ១ មក្ខៈ ( ការលុបគុណរបស់លោកអ្នក មានគុណ ) ជាឧបក្កិលេសនៃចិត្ត ១ បលាសៈ ( ការកាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវ