អដ្ឋកថា វត្ថូបមសូត្រទី ៧
[ ៩១-៩២ ] វត្ថូបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ។ បណ្តាបទទាំងនោះ បទនេះថា ភិក្ខវេ យថា វត្ថំ ក្នុងបទថា សេយ្យថាបិ ភិក្ខវេ វត្ថំ ជាបទឧបមា ។ ព្រះមានព្រះភាគ កាលទ្រង់ឧបមាក្នុង កន្លែងខ្លះ ទ្រង់សម្តែងឧបមាជាមុននោះឯង ទើបទ្រង់សម្តែងឧបមេយ្យ គឺការ ប្រៀបសេចក្តីក្នុងកាលជាក្រោយ ក្នុងទីខ្លះទ្រង់សម្តែងឧបមេយ្យមុនហើយ ទើបទ្រង់សម្តែងឧបមាជាក្រោយ ក្នុងកន្លែងខ្លះ ទ្រង់នាំឧបមាសម្តែងប្រកប ឧបមេយ្យ ក្នុងទីខ្លះ ទ្រង់នាំឧបមេយ្យសម្តែងប្រកបឧបមា ។ ពិតហើយ ព្រះមានព្រះភាគអង្គនោះ កាលទ្រង់សម្តែងទេវទូតសូត្រទាំងមូលឲ្យជាឧបមា មុន ហើយសម្តែងឧបមេយ្យក្នុងកាលខាងក្រោយ ទើបត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មានផ្ទះ ២ ខ្នង ប្រកបដោយទ្វារ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំ កណ្តាល គប្បីឃើញពួកមនុស្ស ។ ម្យ៉ាងទៀត ព្រះមានព្រះភាគ កាល ទ្រង់សម្តែងឧបមេយ្យ ដែលជាឥទ្ធិវិធទាំងអស់មុនហើយ សម្តែងឧបមាក្នុង កាលខាងក្រោយ ទើបត្រាស់ដោយន័យជាដើមថា ភិក្ខុនោះដើរទម្លុះទៅខាងក្រៅ ជញ្ញាំង ខាងក្រៅកំពែង ខាងក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុង ទីវាលក៏បាន ដូច្នោះ ។ កាលទ្រង់យកឧបមាមកដោយជុំវិញ គឺសម្តែងប្រកបជាមួយឧបមេយ្យ ទើបបានត្រាស់ចូឡសារោបមសូត្រទាំងមូល ដោយន័យជាដើមថា ម្នាលភិក្ខុ ទាំងឡាយ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ដូច្នោះ ។ ម្យ៉ាងទៀត កាលទ្រង់យកឧបមេយ្យមកសម្តែងប្រកបនឹងឧបមា ទើបត្រាស់ សូត្រទាំងឡាយ មានអលគទ្ទូបមសូត្រ និងមហាសារោបមសូត្រទាំងមូល ដោយន័យជាដើមថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានមោឃបុរសពួកខ្លះ រៀនធម៌ គឺសុត្តៈ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នក ត្រូវការដ