ទុគ្គតិ ២ យ៉ាង

ក្បាលទី 13 · ទំព័រ 503

ទាំងឡាយដែលចរមក ក៏ដូច្នោះ គឺតាមប្រក្រតី ចិត្តនោះរមែងជាធម្មជាត ស្អាតនោះឯង ក្នុងវារៈបដិសន្ធិចិត្ត និងភវង្គចិត្ត ។ សមដូចព្រះតម្រាស់ដែល ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តនេះជាធម្មជាតបភស្សរៈ ចិត្តនោះឯងសៅហ្មងទៅ ព្រោះឧបក្កិលេសដែលចរមក ចិត្តនោះកាលបាន ទទួលការជម្រះឲ្យបរិសុទ្ធ បុគ្គលក៏អាចធ្វើឲ្យបភស្សរៈ គឺថ្លាស្អាតឡើងទៀត បាន ការព្យាយាមក្នុងការជម្រះចិត្តនោះ រមែងមិនឥតផលឡើយ ។ ព្រះមាន ព្រះភាគ បណ្ឌិតគប្បីជ្រាបថា ទ្រង់ធ្វើឧបមាដោយសំពត់ដែលសៅហ្មងដើម្បី ទ្រង់សម្តែងថា ការព្យាយាមមានផលច្រើន ដោយប្រការដូច្នេះ ។ បទថា ទុគ្គតិ បដិកង្ខា សេចក្តីថា កាលបើចិត្តដូច្នេះ ទុគ្គតិ បុគ្គល គប្បីសង្ឃឹមបាន លោកអធិប្បាយថា ទុគ្គតិជាគតិដែលបុគ្គលនោះគប្បី សង្ឃឹមបានយ៉ាងនេះថា បុគ្គលនេះនឹងដល់ទុគ្គតិពិតប្រាកដ មិនដល់គតិដទៃ ឡើយ ដូច្នេះ ។ គឺទុគ្គតិជាគតិដែលបុគ្គលនោះមានចំណែករួមយ៉ាងនេះ ។ ឈ្មោះថា ទុគ្គតិនេះ មាន ២ យ៉ាង គឺបដិបត្តិទុគ្គតិ និងគតិទុគ្គតិ ។ បដិបត្តិ ទុគ្គតិ មាន ២ យ៉ាង គឺអាគារិយបដិបត្តិទុគ្គតិ និងអនាគារិយបដិបត្តិទុគ្គតិ ។ អធិប្បាយថា គ្រហស្ថមានចិត្តសៅហ្មង រមែងសម្លាប់សត្វខ្លះ រមែងលួច ទ្រព្យខ្លះ រមែងប្រព្រឹត្តអកុសលកម្មបថទាំង ១០ ខ្លះ នេះឈ្មោះថា អាគារិយបដិបត្តិទុគ្គតិ របស់គ្រហស្ថនោះ ។ គ្រហស្ថនោះ តាំងនៅក្នុងអត្តភាព នោះហើយ កាលបែកកាយស្លាប់ទៅ រមែងទៅកាន់នរកខ្លះ កំណើតសត្វ តិរច្ឆានខ្លះ បេតវិស័យខ្លះ នេះឈ្មោះថា គតិទុគ្គតិ របស់គ្រហស្ថនោះ ។