សុគតិ ២ យ៉ាង
ឯបព្វជិត បួសក្នុងសាសនានេះហើយ មានចិត្តសៅហ្មង ទទួលបម្រើអ្នកដទៃ ធ្វើខ្លួនជាគ្រូពេទ្យ ព្យាយាមបំបែកសង្ឃ ទម្លាយចេតិយដ្ឋាន ចិញ្ចឹម ជីវិតដោយការឲ្យឫស្សីជាដើម ប្រព្រឹត្តអនាចារ និងត្រាច់ទៅកាន់អគោចរដ្ឋានទាំងអស់នេះ ឈ្មោះថា អនាគារិយបដិបត្តិទុគ្គតិ របស់បព្វជិតនោះ ។ បព្វជិតនោះតាំងនៅក្នុងអត្តភាពនោះហើយ កាលកាយបែកធ្លាយ រមែងទៅកាន់ នរកខ្លះ កំណើតសត្វតិរច្ឆានខ្លះ បេតវិស័យខ្លះ ឈ្មោះថា សមណយក្ខ សមណប្រេត មានកាយឆេះទ្រលោម ដោយសំពត់សង្ឃាដីជាដើម ដែលត្រូវ ភ្លើងឆេះហើយ បន្លឺសំឡេងថ្ងួចថ្ងូរត្រាច់ទៅ នេះឈ្មោះថា គតិទុគ្គតិ របស់ បព្វជិតនោះ ។ បទថា សេយ្យថាបិ សេចក្តីថា ព្រះមានព្រះភាគទ្រង់ផ្តើមសម្តែងធម៌ ចំណែកស គឺសុគតិ ។ អត្ថនៃធម៌ចំណែកសនោះ គប្បីជ្រាបដោយធម៌ដែល ផ្ទុយគ្នា ដែលពោលទុកហើយ ក្នុងធម៌ចំណែកខ្មៅ គឺទុគ្គតិ ដូច្នេះ ។ ម្យ៉ាងទៀត ឈ្មោះថា សុគតិក្នុងទីនេះ មាន ២ យ៉ាង គឺបដិបត្តិសុគតិ និងគតិសុគតិ ។ បដិបត្តិសុគតិក៏មាន ២ យ៉ាង គឺអាគារិយបដិបត្តិសុគតិ និង អនាគារិយបដិបត្តិសុគតិ អធិប្បាយថា គ្រហស្ថមានចិត្តបរិសុទ្ធ រមែងវៀរចាក ការសម្លាប់សត្វខ្លះ ការលួចទ្រព្យខ្លះ បំពេញកុសលកម្មបថទាំង ១០ ខ្លះ នេះឈ្មោះថា អាគារិយបដិបត្តិសុគតិ របស់គ្រហស្ថនោះ ។ គ្រហស្ថ នោះតាំងនៅក្នុងអត្តភាពនោះហើយ កាលកាយបែកធ្លាយស្លាប់ទៅ រមែង ចូលដល់ភាពជាធំក្រៃលែងក្នុងពពួកមនុស្សខ្លះ ភាពជាធំក្រៃលែងក្នុងពពួក