ឧបក្កិលេស ១៦
ទេវតាខ្លះ នេះឈ្មោះថា គតិសុគតិ របស់គ្រហស្ថនោះ ។ ឯបព្វជិតបួស ក្នុងសាសនានេះ មានចិត្តបរិសុទ្ធ រក្សាបារិសុទ្ធិសីល ៤ បរិសុទ្ធ សមាទាន ធុតង្គ ១៣ រៀនយកកម្មដ្ឋានដែលសមដល់ខ្លួន ក្នុងអារម្មណ៍ ៣៨ ជាអ្នក នៅក្នុងសេនាសនៈស្ងាត់ ធ្វើបរិកម្មកសិណ ឲ្យកើតឈានសមាបត្តិ បាន សម្រេចសោតាបត្តិមគ្គ ។ បេ ។ បានសម្រេចអនាគាមិមគ្គ នេះឈ្មោះថា អនាគារិយបដិបត្តិសុគតិ របស់បព្វជិតនោះ ។ បព្វជិតនោះ តាំងនៅក្នុង អត្តភាពនោះហើយ កាលកាយបែកធ្លាយ រមែងកើតក្នុងត្រកូលធំ ៣ ក្នុង មនុស្សលោកខ្លះ ក្នុងទេវតាជាន់កាមាវចរ ៦ ជាន់ខ្លះ ក្នុងភពនៃព្រហ្ម ១០ ភពខ្លះ ក្នុងជាន់សុទ្ធាវាស ៥ ជាន់ខ្លះ ក្នុងអរូបភព ៤ ជាន់ខ្លះ នេះឈ្មោះ ថា គតិសុគតិ របស់បព្វជិតនោះ ។ ព្រះមានព្រះភាគ កាលត្រាស់ថា សម័យចិត្តសៅហ្មង ទុគ្គតិ ជាទីសង្ឃឹមបាន សម័យចិត្តមិនសៅហ្មង សុគតិជាទីសង្ឃឹមបាន យ៉ាងនេះ ហើយ ឥឡូវនេះ កាលទ្រង់សម្តែងឧបក្កិលេសទាំងឡាយ ដែលជាហេតុឲ្យ ចិត្តសៅហ្មង ទើបត្រាស់ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត តើដូចម្តេច គឺអភិជ្ឈាវិសមលោភៈដូច្នេះជាដើម ។ បណ្តាឧបក្កិលេសទាំងនោះ ការស្រឡាញ់ ការពេញចិត្ត ក្នុងភណ្ឌៈរបស់ខ្លួន ឈ្មោះថា អភិជ្ឈា ការស្រឡាញ់ ការពេញចិត្តក្នុងភណ្ឌៈរបស់អ្នកដទៃ ឈ្មោះថា វិសមលោភៈ ។ ម្យ៉ាងទៀត ការស្រឡាញ់ពេញចិត្តក្នុងភណ្ឌៈរបស់ខ្លួន ឬរបស់អ្នកដទៃ សូម លើកទុក ការស្រឡាញ់ ការពេញចិត្តក្នុងឋានៈដែលត្រូវ ដែលគួរ ឈ្មោះ