ការលះឧបក្កិលេស

ក្បាលទី 13 · ទំព័រ 510

ឡើងមុនកិលេសដទៃ ។ ពិតហើយ កាលសត្វទាំងពួងកើតឡើងក្នុងភពណាមួយ ដោយហោច សូម្បីក្នុងសុទ្ធាវាសភូមិ លោភៈរមែងកើតឡើងមុនគេ ដោយអំណាចការ ត្រេកអរក្នុងភព បន្ទាប់អំពីនោះ ឧបក្កិលេសក្រៅអំពីនេះ មានព្យាបាទជាដើម តែងកើតតាមសមគួរដល់បច្ច័យ ព្រោះអាស្រ័យបច្ច័យដែលគួរដល់ខ្លួន និង មិនមែនដល់ឧបក្កិលេសរបស់ចិត្ត ១៦ យ៉ាងនេះបុណ្ណោះទេដែលកើតឡើង តែគប្បីជ្រាបថា ដោយន័យនេះ រមែងឈ្មោះថា សង្គ្រោះយកកិលេសទាំងអស់ នោះឯង ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងកិលេសជាគ្រឿងសៅហ្មង ដោយពាក្យអធិប្បាយ មានប្រមាណបុណ្ណេះហើយ ឥឡូវនេះ ដើម្បីទ្រង់ សម្តែងការផូរផង់ ទើបត្រាស់បទថា ស ខោ សោ ភិក្ខវេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ឥតិ វិទិត្វា ប្រែថា ដឹងយ៉ាងនេះ ។ បទថា បជហតិ សេចក្តីថា លះដោយអរិយមគ្គ ដោយអំណាចនៃ សមុច្ឆេទប្បហាន ។ ក្នុងបទថា បជហតិ នោះ គប្បីជ្រាបការលះ មាន ២ យ៉ាង គឺលះ តាមលំដាប់កិលេស និងលះតាមលំដាប់មគ្គ ។ និងអធិប្បាយការលះតាម លំដាប់កិលេសមុន កិលេសទាំង ៦ នេះ គឺអភិជ្ឈាវិសមលោភៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ រមែងលះបានដោយអរហត្តមគ្គ ។ កិលេស ៤ គឺព្យាបាទ កោធៈ ឧបនាហៈ បមាទៈ រមែងលះដោយអនាគាមិមគ្គ ។ កិលេស ៦ គឺមក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ រមែង លះដោយសោតាបត្តិមគ្គ ។ ចំណែកការលះតាមលំដាប់មគ្គ អធិប្បាយដូចតទៅ នេះ កិលេសទាំង ៦ នេះ គឺមក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ រមែងលះដោយសោតាបត្តិមគ្គ ។ កិលេសទាំង ៤ នេះ គឺ ព្យាបាទ កោធៈ ឧបនាហៈ បមាទៈ រមែងលះដោយអនាគាមិមគ្គ ។