អត្ថរបស់ វេទ សព្ទ

ក្បាលទី 13 · ទំព័រ 516

បទថា មុត្តំ នេះ លោកពោលដោយអំណាចការដោះចាកសន្តតិ ។ បទថា បហីនំ នេះ លោកពោលដោយអំណាចការសម្តែងថា កិលេស ដែលផុតបានហើយ មិនតាំងនៅក្នុងទីណាមួយ ។ បទថា បដិនិស្សដ្ឋំ នេះ លោកពោលដោយអំណាចការសម្តែងការលះកិលេស ដែលធ្លាប់ប្រកាន់ក្នុងកាលមុន ឬដោយអំណាចការសម្តែងភាវៈនៃ កិលេសដែលខ្លួនរលាស់ចោលហើយចំពោះមុខ លោកអធិប្បាយថា ដោយ អំណាចការសម្តែងភាវៈនៃកិលេសដែលខ្លួនគ្របសង្កត់ ដោយកម្លាំងនៃភាវនា រលាស់ចោលហើយ ដូច្នោះ ។ ក្នុងពាក្យថា លភតិ អត្ថវេទំ លភតិ ធម្មវេទំ នេះ អធិប្បាយថា ការជ្រះថ្លាដែលមិនញាប់ញ័រក្នុងព្រះរតនត្រ័យ មានព្រះពុទ្ធជាដើមនោះឯង ឈ្មោះថា អត្ថ ព្រោះបុគ្គលគប្បីដើរ អធិប្បាយ ថា គប្បីចូលទៅឲ្យដល់ ។ ឈ្មោះថា ធម៌ ព្រោះជាសភាវៈទ្រទ្រង់ទុក អធិប្បាយថា មិនឲ្យធ្លាក់ចុះ ។ បទថា វេទ សំដៅយកគម្ពីរខ្លះ សំដៅយកញាណខ្លះ សំដៅយក សោមនស្សខ្លះ គម្ពីរលោកហៅថា វេទ ដូចក្នុងប្រយោគជាដើមថា តិណ្ណំ វាទានំ បរគូ ជាអ្នកដល់នូវត្រើយនៃត្រៃវេទ ៣ ដូច្នេះ ។ ញាណ លោក ហៅថា វេទ ដូចប្រយោគជាដើមថា យំ ព្រាហ្មណំ វេទគុំ អភិជញ្ញំ អកិញ្ចនំ កាមភវេ អសគ្គំ ព្រាហ្មណ៍ណាដែលជាអ្នកដល់នូវវេទ អ្នកមិន មានកង្វល់ មិនជាប់នៅក្នុងកាមភព ដូច្នេះ ។ សោមនស្សលោកហៅថា វេទ ដូចក្នុងប្រយោគជាដើមថា យេ វេទ- ជាតា វិចរន្តិ លោកេ ជនពួកណា កើតសេចក្តីត្រេកអរ រមែងអន្ទោលទៅក្នុង លោក ដូច្នេះ ។ តែក្នុងទីនេះ លោកបំណងយកសោមនស្ស និងញាណ ដែលប្រកបដោយសោមនស្ស ព្រោះដូច្នោះ ក្នុងពាក្យនេះ គប្បីជ្រាបអត្ថយ៉ាង នេះថា បទថា លភតិ អត្ថវេទំ លភតិ ធម្មវេទំ សេចក្តីថា រមែងបានសោមនស្សដែលមានសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងអារម្មណ៍ និងញាណដែល សម្រេច