អដ្ឋកថា សល្លេខសូត្រទី ៨
សល្លេខសូត្រមានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំអានន្ទ បាន ស្តាប់មកហើយយ៉ាងនេះ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា មហាចុន្ទ ជាឈ្មោះរបស់ព្រះថេរៈអង្គ នោះ ។ បទថា សាយ័ណ្ហសមយំ ប្រែថា ក្នុងសាយ័ណ្ហសម័យ គឺក្នុង វេលាល្ងាច ។ ទីកំបាំង គឺទីពួនអំពីសត្វ និងសង្ខារទាំងឡាយនោះៗ ឈ្មោះថា ទីពួន ក្នុងបទថា បដិសល្លានា វុដ្ឋិតោ ប្រែថា ចេញអំពីទីពួនសម្ងំនេះ មានពាក្យ អធិប្បាយទុកថា បានដល់ ភាពឯកោ គឺការស្ងាត់ ។ បុគ្គលដែលចេញអំពី ទីនោះ ឈ្មោះថា ជាអ្នកចេញអំពីទីពួនសម្ងំ ។ តែព្រះចុន្ទត្ថេរ ព្រោះចេញ អំពីផលសមាបត្តិ ដែលខ្ពង់ខ្ពស់ជាងការពួនសម្ងំធម្មតា ព្រោះដូច្នោះ ទើប ព្រះអានន្ទបានពោលថា ចេញអំពីទីពួនសម្ងំហើយ ។ បទថា ភគវន្តំ អភិវាទេត្វា ប្រែថា កាលថ្វាយបង្គំព្រះមានព្រះភាគ ហើយ សេចក្តីថា កាលថ្វាយបង្គំព្រះមានព្រះភាគដោយគោរពដោយសិរសា គឺត្បូង ប្រកបជាមួយការផ្គងឡើងនូវម្រាមទាំង ១០ ប្រណម្យហើយ ឬ កាលថ្វាយបង្គំព្រះមានព្រះភាគហើយ ព្រះអង្គទ្រង់បន្លឺព្រះតម្រាស់យ៉ាងនេះថា ម្នាលចុន្ទ ចូរនៅជាសុខចុះ ។ ពុទ្ធនិយាម បានឮថា ព្រះមានព្រះភាគ កាលមានអ្នកថ្វាយបង្គំ ទ្រង់បង្ញើបព្រះសុរង ដែលដូចគ្នានឹងស្គរមាសឡើងហើយ ទ្រង់បន្លឺព្រះសូរសៀង ដូចសំឡេង ព្រហ្មដែលពីរោះត្រចៀក ជាទីជាប់ចិត្ត ដូចគ្នានឹងស្រោចស្រពដោយទឹក អម្រឹត ត្រាស់ប្រារព្ធឈ្មោះបុគ្គលនោះៗ ថា ចូរជាសុខចុះ ដូច្នេះ នេះជា ទំនៀមរបស់ព្រះពុទ្ធទាំងឡាយ ។ ក្នុងរឿងនោះ មានព្រះសូត្រដែលមកជាទីអាងបានដូចតទៅនេះ គឺសក្កបញ្ញសូត្រថា កាលបញ្ចសិខទេវបុត្រក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សក្កទេវរាជជាធំជាងពួកទេវតា ព្រមទាំងអមាត្យ ព្រមទាំងបរិសទ្យ សូម