មិច្ឆាទិដ្ឋិ ៨ យ៉ាង
មិច្ឆាទិដ្ឋិប្រារព្ធអត្តា និងលោកនោះ មាន ៨ ប្រការ ប្រព្រឹត្តទៅហើយ យ៉ាងនេះថា អត្តា និងលោកទៀង ១ អត្តា និងលោកមិនទៀង ១ អត្តានិ ងលោកទៀងខ្លះ មិនទៀងខ្លះ ១ អត្តា និងលោកទៀងក៏មិនមែន មិនទៀង ក៏មិនមែន ១ អត្តា និងលោកមានទីបំផុត ១ អត្តា និងលោកមិនមានទីបំផុត ១ អត្តា និងលោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ១ អត្តា និងលោក មានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន ១ ។ ក្នុងពាក្យជាដើមថា អាទិមេវ ប្រែថា ជាដើមនេះបុណ្ណោះ មានអធិប្បាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមនសិការធម៌ខាងដើមតែម្យ៉ាង គឺ សូម្បីមិនសម្រេចសោតាបត្តិមគ្គ មនសិការចំពោះធម៌ខាងដើមបុណ្ណោះ ដែលលាយដោយវិបស្សនា មានការលះ និងការរលាស់ចោលនូវទិដ្ឋិទាំងនេះ យ៉ាងនេះ គឺទិដ្ឋិទាំងនេះ ដោយឧបាយបុណ្ណេះបុណ្ណោះ បានដូចម្តេច ព្រះ ថេរៈ សូម្បីខ្លួនលោកមិនមានមានះក្រៃលែង តែក៏គប្បីជ្រាបថា ហាក់ដូចជា មានះក្រៃលែង សួរបញ្ញានេះដើម្បីមានះក្រៃលែង សម្រាប់ភិក្ខុទាំងឡាយ ដែលមានមានះក្រៃលែង ។ ចំណែកអាចារ្យពួកដទៃពោលថា អន្តេវាសិកទាំងឡាយរបស់ព្រះថេរៈ មានការយល់យ៉ាងនេះថា ការលះទិដ្ឋិទាំងឡាយបានជាសមុច្ឆេទ មានដោយ មនសិការធម៌ខាងដើមបុណ្ណោះក៏មាន ដែលមានការយល់ថា មាន ព្រោះ មានសមាបត្តិជាវិហារធម៌ គឺមានធម៌ជាគ្រឿងដុសខាត់ជាវិហារធម៌ក៏មាន លោកទូលសួរព្រះមានព្រះភាគដើម្បីប្រយោជន៍ដល់អន្តេវាសិកទាំងនោះ ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងឧបាយ សម្រាប់លះទិដ្ឋិទាំងនោះដល់លោក ទើបបានត្រាស់ពាក្យថា យា ឥមា ដូច្នេះ ជាដើមណា ក្នុងពាក្យទាំងនោះមានសេចក្តីពិស្តារថា មានពាក្យថា យត្ថ ចេតា ទិដ្ឋិយោ ឧប្បជ្ជន្តិ ប្រែថា ទិដ្ឋិទាំងនោ