រឿងព្រះធម្មទិន្ថត្ថេរ
ថេរៈទាំងឡាយ ដែលព្រះធម្មទិន្នត្ថេរអាស្រ័យនៅត្រង់ តលង្គរតិស្សបព៌ត បានដាស់តឿនហើយ ។ រឿង ព្រះធម្មទិន្នត្ថេរ បានឮថា ភិក្ខុច្រើនរូបបានតាំងខ្លួននៅក្នុងឱវាទរបស់ព្រះថេរៈ ដែល ឧបសម្បទាហើយ មិនយូរឡើយ ក៏នាំគ្នាសម្រេចគុណវិសេស ភិក្ខុសង្ឃអ្នកស្រុក តិស្សមហាវិហារបានជ្រាបព្រឹត្តិកម្មនោះហើយ ដាក់ការយល់ឃើញថា ព្រះថេរៈប្រកបក្នុងរឿងដែលប្រព្រឹត្តទៅមិនបាន លោកទាំងឡាយ ចូរនាំព្រះថេរៈ មក ហើយបានបញ្ជូនភិក្ខុច្រើនរូបទៅ ។ ភិក្ខុទាំងនោះ ទៅដល់ហើយ បានប្រាប់ថា បពិត្រលោកម្ចាស់ធម្មទិន្ន ភិក្ខុសង្ឃហៅរកលោកម្ចាស់ ។ លោកពោលថា លោកទាំងឡាយគួរស្វែងរកខ្លួន ឬអ្នកដទៃ ។ ភិក្ខុទាំងឡាយប្រាប់ថា បពិត្រលោកសប្បុរស យើងទាំងឡាយស្វែងរកខ្លួន ។ ព្រះថេរៈ នោះបានឲ្យកម្មដ្ឋានដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះបានសម្រេចអរហត្ត ទាំងអស់គ្រប់រូប ។ ទើបភិក្ខុសង្ឃបញ្ជូនភិក្ខុពួកដទៃទៅទៀត ភិក្ខុដែលសង្ឃ បញ្ជូនទៅយ៉ាងនេះអស់វារៈ ៣ ដង ក៏បានសម្រេចអរហត្តដូចគ្នាទាំងអស់ ហើយនៅជាមួយព្រះថេរៈនោះ ។ បន្ទាប់អំពីនោះមក ភិក្ខុសង្ឃឃើញថា ភិក្ខុ ដែលទៅហើយ មិនត្រឡប់មក ទើបបញ្ជូនភិក្ខុដែលជាថេរៈចាស់មួយរូបទៅទៀត ព្រះថេរៈចាស់នោះកាលទៅដល់ហើយ បានពោលថា បពិត្រលោក ម្ចាស់ធម្មទិន្ន ភិក្ខុសង្ឃសម្នាក់តិស្សមហាវិហារបញ្ជូនភិក្ខុមកឯសម្នាក់របស់ លោកម្ចាស់ អស់វារៈ ៣ ដង តែលោកម្ចាស់មិនធ្វើការគោរពអាណត្តិសង្ឃ មិនមកតាមពាក្យសង្ឃ ។ ព្រះថេរៈឆ្លើយថា សេចក្តីនេះដូចម្តេច ហើយឲ្យ ព្រះថេរៈចាស់នោះទទួលយកបាត្រ និងចីវរ ដោយមិនចាំបាច់ចូលបណ្ណសាលា ហើយចេញទៅមួយរំពេចនោះឯង ។ លោកបានគេចចេញទៅកាន់ ហង្កនវិហារ ក្នុងចន្លោះផ្លូវ ។ ក្នុងហង្កនវិ