បាទរបស់វិបស្សនា

ក្បាលទី 13 · ទំព័រ 564

និងសល្លេខធម៌នោះ ដោយអាការ ៤៤ យ៉ាង ទើបត្រាស់ពាក្យថា ឥធ ខោ បន វោ ដូច្នេះជាដើម ។ ហេតុអ្វីធម៌ទាំងឡាយ មានអវិហិង្សាជាដើមបុណ្ណោះ ក្រៅពីសមាបត្តិ ទាំង ៨ យ៉ាង ទើបព្រះមានព្រះភាគត្រាស់ជាសល្លេខធម៌ ។ ព្រោះធម៌ទាំងឡាយ មានអវិហិង្សាជាដើមជាបាទរបស់វិបស្សនា ដែល ជាលោកុត្តរបាន ។ ដែលពិតនោះ សមាបត្តិទាំង ៨ របស់បុគ្គលទាំងឡាយខាងក្រៅពុទ្ធសាសនា ជាបាទរបស់វដ្តៈបុណ្ណោះ ។ តែក្នុងពុទ្ធសាសនា សូម្បីសរណគមន៍ ក៏គប្បីជ្រាបថា ជាបាទរបស់លោកុត្តរធម៌បាន តាមព្រះសូត្រនេះ ដោយចំពោះ នឹងពោលទៅថ្វីដល់ធម៌ទាំងឡាយ មានអវិហិង្សាជាដើមនោះ ។ ម្យ៉ាងទៀត ទានដែលបុគ្គលឲ្យដល់បុគ្គល ដែលដល់ព្រះរតនត្រ័យជា សរណៈក្នុងពុទ្ធសាសនា មានផលច្រើនជាងទានដែលឲ្យដល់បុគ្គលខាងក្រៅ សាសនាដែលបានសមាបត្តិ ៨ សូម្បីមានអភិញ្ញា ៥ ក៏ដោយ ។ ព្រោះថា ក្នុងទក្ខិណាវិភង្គសូត្រ ព្រះមានព្រះភាគទ្រង់សំដៅយកសេចក្តីនេះ ទើបបាន ត្រាស់ថា ទក្ខិណាមានផលគុណដោយសែនកោដិ ទាយកគប្បីសង្ឃឹមបាន ព្រោះឲ្យទានដល់បុគ្គលក្រៅសាសនា ដែលប្រាសចាកការត្រេកអរក្នុងកាម ទាំងឡាយ តែទក្ខិណាមានផលរាប់មិនបាន ប្រមាណមិនកើត ទាយកគប្បី សង្ឃឹមបាន ព្រោះឲ្យទានដល់អ្នកបដិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល នឹងពោលទៅថ្វីដល់ព្រះសោតាបន្ន ។ សេចក្តីពិត បុគ្គលបដិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ក្នុង ព្រះអង្គទ្រង់បំណងយកតាំងអំពីការដល់សរណៈជាដើម ទៅ នេះជាការប្រកបសេចក្តីតាមព្រះបាលីក្នុងព្រះសូត្រនេះបុណ្ណេះ ។ ឯក្នុងការពណ៌នាសេចក្តីតាមលំដាប់បទសេចក្តីដូច្នេះ បទថា ឥធ នេះ ជាពាក្យសម្តែងរឿង មានការមិនបៀតបៀនជាដើម ។ ពាក្យថា ខោ បន ត្រឹមតែជានិបាត ។