កម្មបថ និងមិច្ឆត្ត

ក្បាលទី 13 · ទំព័រ 566

តែអត្ថដែលពោលតទៅនេះ ជាការសង្ខេបក្នុងកម្មបថ និងមិច្ឆត្តនេះ ។ ជនពួកណា ញ៉ាំងសត្វមានជីវិតឲ្យធ្លាក់កន្លងទៅ ព្រោះហេតុនោះ ជន ទាំងនោះ ឈ្មោះថា បណាតិបតី អធិប្បាយថា ជាអ្នកសម្លាប់សត្វមាន ជីវិត ។ ជនពួកណាកាន់យកវត្ថុដែលគេមិនបានឲ្យ ព្រោះហេតុនោះ ជនទាំងនោះ ឈ្មោះថា អទិន្នាទាយី អធិប្បាយថា អ្នកលួចរបស់អ្នកដទៃ ។ ជនពួកណា ប្រព្រឹត្តធម៌មិនប្រសើរ គឺធម៌ខ្មៅ បានដល់ អាក្រក់ ព្រោះ ហេតុនោះ ជនទាំងនោះ ឈ្មោះថា អព្រហ្មចារី អធិប្បាយថា ជាអ្នកសេព មេថុនធម្ម ឯជនពួកណា ប្រព្រឹត្តធម៌ប្រសើរ គឺបដិបទាប្រសើរបំផុត ព្រោះ ហេតុនោះ ជនទាំងនោះឈ្មោះថា ព្រហ្មចារី អធិប្បាយថា ជាអ្នកវៀរមេថុនធម្ម ។ ព្រហ្មចរិយៈគប្បីជ្រាបថា ជាសល្លេខធម៌ ក្នុងពាក្យថា យើងទាំងឡាយ នឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ ព្រោះហេតុនេះ ។ ព្រោះថា ព្រហ្មចរិយៈ គឺការប្រព្រឹត្តធម៌ដ៏ប្រសើរ រមែងដុសខាត់កម្ចាត់អព្រហ្មចរិយៈបាន ។ ជន ពួកណាពោលកុហក ព្រោះហេតុនោះ ជនទាំងនោះ ឈ្មោះថា មុសាវាទី អធិប្បាយថា ជាអ្នកពោលវាចាទទេ គឺឡេះឡោះ ដែលបៀតបៀនប្រយោជន៍ របស់អ្នកដទៃ ។ ពួកជនណា ឈ្មោះថា មានបិសុណាវាចា ព្រោះមានវាចាញុះញង់ ។ ពួកជនដែល ឈ្មោះថា មានផរុសវាចា ព្រោះមានវាចាគ្រោតគ្រាត បៀតបៀនវត្ថុជាទីស្រឡាញ់របស់អ្នកដទៃ ។ ជនពួកណានិយាយរោយរាយ គឺឥតប្រយោជន៍ ព្រោះហេតុនោះ ជន ទាំងនោះ ឈ្មោះថា សម្ផបលាបី ។ ជនពួកណា រមែងសម្លឹងរំពៃ ព្រោះហេតុនោះ ជនទាំងនោះ ឈ្មោះថា មានអភិជ្ឈាជាប្រក្រតី អធិប្បាយថា ជាអ្នកចង់បានទ្រព្យរបស់អ្នកដទៃ ។ ពួកជនដែលឈ្មោះថា មានចិត្តព្យាបាទ ព្រោះមានចិត្តព្យាបាទ គឺជាចិត្តក ាច ។ ពួកជនដែលឈ្មោះថា មានការយល់ឃើញខុស ព្រោះការ