អវិហិង្សាដូចកំពង់ទឹក

ក្បាលទី 13 · ទំព័រ 578

ពាក្យនោះ ដោយអត្ថប្រាកដជាក់ច្បាស់ហើយ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងចិត្តុប្បាទក្នុងសល្លេខធម៌ ដែលទ្រង់សម្តែងហើយដោយអាការ ៤៤ យ៉ាង ថាមានឧបការៈច្រើនយ៉ាង នេះហើយ ឥឡូវនេះ កាលទ្រង់សម្តែងសល្លេខធម៌នោះឯងថា ជាផ្លូវនៃការសម្រេច ប្រយោជន៍ ទើបត្រាស់ពាក្យថា សេយ្យថាបិ ប្រែថា យ៉ាងណាជាដើម ។ ពាក្យនោះ អធិប្បាយថា ម្នាលចុន្ទ ឧបមាដូចមានផ្លូវដែលមិនរាបស្មើ ពោរពេញទៅដោយដង្គត់ បន្លា និងថ្ម ត្រូវមានផ្លូវដទៃដែលរាបស្មើ ដូចបរិវេណដែលពង្រាបទុកល្អហើយ ដើម្បីចៀសវាង គឺដើម្បីវៀរផ្លូវដែល មិនរាបស្មើនោះ យ៉ាងណា ម្យ៉ាងទៀត មានកំពង់ទឹកដែលមិនរាបស្មើ មាន ដង្គត់ មានថ្ម និងរណ្តៅ បរិបូណ៌ទៅដោយអន្តរាយ មានក្រពើ និងមករជាដើម ត្រូវមានកំពង់ទឹកដែលរាបស្មើ ជម្រាលទៅតាមលំដាប់ ដូចគ្នានឹងកាំ ជណ្តើរ ដើម្បីចៀសវាង គឺដើម្បីវៀរកំពង់ទឹកដែលមិនរាបស្មើនោះ ដែល បុគ្គលដើរទៅហើយ ឆៀងចុះកាន់ស្ទឹង ឬស្រះ ហើយងូតទឹក ឬឡើងមកបាន ដោយស្រួល យ៉ាងណា ។ ម្នាលចុន្ទ អវិហិង្សា ក៏ដូច្នោះដូចគ្នានោះឯង ដូចគ្នា នឹងផ្លូវដែលរាបស្មើ និងកំពង់ដែលរាបល្អ មានដើម្បីចៀសវាងបុគ្គលអ្នក មានវិហិង្សា ជាអ្នកប្រកបដោយការបៀតបៀន ដែលដូចគ្នានឹងកំពង់ដែលមិន រាបស្មើ ។ សេចក្តីពិត ផ្លូវដែលរាបស្មើ និងកំពង់ដែលរចនាហើយ មាន ដើម្បីវៀរផ្លូវដែលមិនរាបស្មើ និងកំពង់ទឹកដែលមិនរាបល្អ យ៉ាងណា អ្នក បដិបត្តិដើម្បីវៀរវិហិង្សា និងដើម្បីទំនុកបម្រុងខ្លួនដោយអវិហិង្សា ក៏ដូច្នោះ