កាមគុណដូចភក់

ក្បាលទី 13 · ទំព័រ 580

វិហិង្សា ក៏ដូច្នោះ ។ ចំណែកកុសលធម៌ទាំងអស់ ជាធម៌ឲ្យដល់នូវការខ្ពង់ខ្ពស់ យ៉ាងណា សូម្បីអវិហិង្សាតែម្យ៉ាង ដែលជាធម៌ឲ្យដល់នូវភាពខ្ពង់ខ្ពស់ សម្រាប់បុគ្គលដែលមិនមានវិហិង្សាក៏យ៉ាងនោះ ។ គួរប្រៀបធៀបោអកុសល និងអកុសលផង កុសល និងកុសលផង ដោយឧបាយនេះឯង ។ បានឮថា ក្នុងរឿងនេះមានអធិប្បាយ ដូចតទៅនេះថា ព្រះមានព្រះភាគ កាលទ្រង់សម្តែងសល្លេខធម៌ ថាជាធម៌ឲ្យ ដល់នូវទីខ្ពស់យ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់សម្តែងថា សល្លេខធម៌ ជាធម៌អាចញ៉ាំងកិលេសនៃបុគ្គលនោះឲ្យរលត់ដោយជុំវិញ ឲ្យដល់និព្វាន ទើបត្រាស់ពាក្យថា សោ វត ចុន្ទ ជាដើម ។ បណ្តាបទទាំងនោះ បទថា សោ សម្តែងដល់បុគ្គលប្រភេទដែលពោលមកហើយ ។ គួរជ្រាបដល់ការនាំយកពាក្យឧទ្ទេសនេះថា យោ នៃបទថា សោ នោះ មកភ្ជាប់គ្នាក្នុងគ្រប់បទយ៉ាងនេះថា ម្នាលចុន្ទ បុគ្គលណាមុជចុះក្នុងភក់ គឺ កាមគុណដោយខ្លួនឯង បុគ្គលនោះឯង នឹងជួយស្រង់បុគ្គលដទៃ ដែលមុជចុះ ក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនមែនមានទេ ។ បុគ្គលលិចចុះ ក្នុងភក់ជ្រៅ ព្រះមានព្រះភាគត្រាស់ហៅថា បលិបបលិបន្នោ ប្រែថា បុគ្គល លិចចុះក្នុងភក់ តែមិនមែនហៅក្នុងព្រះអរិយវិន័យឡើយ ។ ក្នុងអរិយវិន័យ ទ្រង់ត្រាស់ហៅបញ្ចកាមគុណថា បលិប ប្រែថា ភក់ ។ ពាលបុថុជ្ជនលិចចុះក្នុងបញ្ចកាមគុណនោះ ឈ្មោះថា បលិបន្ន ។ ព្រោះដូច្នោះ គួរជ្រាបការប្រកបអត្ថក្នុងពាក្យនេះថា សោ វត ចុន្ទ ជា ដើមនេះ ម្នាលចុន្ទ បុគ្គលខ្លះលិចចុះក្នុងភក់ជ្រៅ រហូតដល់ច្រមុះ នឹងចាប់ ដៃ ឬក្បាលបុគ្គលម្នាក់ទៀត ដែលលិចចុះក្នុងភក់នោះជាមួយគ្នា ហើយទាញ ឡើងមក សេចក្តីនេះ ជាហេតុដែលប្រព្រឹត្តទៅមិនបាន អធិប្បាយថា ហេតុ ដែលបុគ្គលនឹងជួយស្រង់បុគ្គ