សម្មាទិដ្ឋិសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ ទាំងឡាយ ។ ភិក្ខុទាំងឡាយនោះ ទទួលតបពាក្យព្រះសារីបុត្រដ៏មាន អាយុដោយពាក្យថា ម្នាលអាវុសោ ដូច្នេះ ។ ព្រះសារីបុត្រដ៏មានអាយុ បានសួរពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ តែងត្រាស់ ថា សម្មាទិដ្ឋិៗ ដូច្នេះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិជា អ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយ បានមកកាន់ព្រះសទ្ធម្មនេះដោយហេតុប៉ុន្មានយ៉ាងហ្ន៎ ។ ភិក្ខុទាំងឡាយនោះ ឆ្លើយតបថា ម្នាលអាវុសោ យើងទាំងឡាយមកអំពីចម្ងាយ ដើម្បីដឹង សេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះសារីបុត្រដ៏មានអាយុ យើងសូម អង្វរ សូមព្រះសារីបុត្រដ៏មានអាយុ សម្តែងសេចក្តីនៃភាសិតនុ៎ះឲ្យទាន ភិក្ខុ ទាំងឡាយបានស្តាប់ភាសិតរបស់ព្រះសារីបុត្រដ៏មានអាយុហើយ នឹងចាំទុក ។ ព្រះសារីបុត្រមានថេរវាចាថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរលោក ទាំងឡាយប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ ខ្ញុំនឹងសម្តែងឥឡូវនេះ ។ ពួកភិក្ខុទាំងនោះទទួលស្តាប់ព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ករុណា អាវុសោ ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បានសម្តែងសេចក្តីនេះថា ម្នាល អាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវអកុសលផង