អដ្ឋកថា សម្មាទិដ្ឋិសូត្រទី ៩
សម្មាទិដ្ឋិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់ មកហើយយ៉ាងនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងសម្មាទិដ្ឋិសូត្រដូចតទៅនេះ ពាក្យសួរដែលព្រះថេរៈ ឈ្មោះសារីបុត្រពោលទុកយ៉ាងនេះថា បពិត្រ លោកម្ចាស់ ដែលហៅថា សម្មាទិដ្ឋិដោយហេតុមានប្រមាណបុនណា ដូច្នេះ ឬថា អកុសលដូចម្តេច ដូច្នេះគ្រប់ប្រការ ជាកថេតុកម្យតាបុច្ឆា គឺសួរដើម្បី ឆ្លើយឯងបុណ្ណោះ ។ ព្រោះថា ក្នុងពាក្យសួរទាំងនោះ មនុស្សទាំងឡាយយល់ក្នុងសម្មាទិដ្ឋិនោ ះក៏មាន មិនយល់ក៏មាន ជាបុគ្គលក្រៅសាសនាក៏មាន ក្នុងសាសនាក៏មាន ពោលថា សម្មាទិដ្ឋិ ដោយអំណាចដែលបានស្តាប់តាមគ្នាមកជាដើមក៏មាន ដោយបានប្រចក្សដោយខ្លួនឯងមកក៏មាន ដូច្នោះ ទើបព្រះសារីបុត្របានពោល សំដៅយកពាក្យសួររបស់បុគ្គលជាច្រើនរូប បញ្ជាក់ដល់ទៅ ២ ដងថា បពិត្រលោកម្ចាស់ ដែលហៅថា សម្មាទិដ្ឋិ … ដែលពិតក្នុងរឿងនេះ មាន អធិប្បាយដូចតទៅនេះ សូម្បីអាចារ្យដទៃក៏ហៅថា សម្មាទិដ្ឋិ ។ ព្រះសារីបុត្រនោះ កាលពោលយ៉ាងនេះ បានពោលថា ដោយហេតុ មានប្រមាណបុនណា ទើបអរិយសាវ័ក ឈ្មោះថា មានការឃើញត្រឹមត្រូវ ដូច្នេះ សំដៅដល់អត្ថ និងលក្ខណៈរបស់សម្មាទិដ្ឋិនោះ ។ បណ្តាបទទាំងនោះ បទថា សម្មាទិដ្ឋិ សេចក្តីថា ឈ្មោះថា ជាបុគ្គល ប្រកបដោយការឃើញល្អផង ប្រសើរផង ។ កាលណា សព្ទថា សម្មាទិដ្ឋិ នេះ ប្រើក្នុងធម្មៈបុណ្ណោះ កាលនោះ គប្បីជ្រាបអត្ថរបស់សព្ទនោះយ៉ាងនេះថា ទិដ្ឋិល្អផង ប្រសើរផង ឈ្មោះថា សម្មាទិដ្ឋិ ។ សម្មាទិដ្ឋិនេះមាន ២ យ៉ាង គឺលោកិយសម្មាទិដ្ឋិ ១ លោកុត្តរ សម្មាទិដ្ឋិ ១ ។ ក្នុងចំនួនសម្មាទិដ្ឋិ ២ យ៉ាងនោះ កម្មស្សកតាញាណ និងសច្ចានុលោមិកញ្ញាណ ( ប្រាជ្ញាប្រព្រឹត្តទៅដោយសមគួរដល់ការកំណត់ដឹងអ