អធិប្បាយកុសលកម្មបថ

ក្បាលទី 13 · ទំព័រ 631

គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា លោភោ អកុសលមូលំ ជាដើមដូចតទៅ នេះ អកុសលធម៌ដែលឈ្មោះថា លោភ ព្រោះចង់បាន ។ ដែលឈ្មោះ ថា ទោស ព្រោះប្រទូស្ត ។ ដែលឈ្មោះថា មោហ ព្រោះវង្វេង ។ ក្នុងចំនួនអកុសលធម៌ទាំង ៣ យ៉ាងនោះ លោភៈ ឈ្មោះថា ជាអកុសល់មូល ព្រោះខ្លួនឯងជាអកុសលផង ព្រោះអត្ថថា មានទោស និងមាន ទុក្ខជាវិបាក និងជាបឫសគល់របស់អកុសលធម៌ទាំងនេះ មានបាណាតិបាតជាដើម ផង ព្រោះអត្ថថា ជាសភាពនៃសម្បយុត្តធម៌របស់អកុសលណាមួយ និង ព្រោះអត្ថថា ជាឧបនិស្សយប្បច្ច័យរបស់អកុសលធម៌ណាមួយ ។ សមដូច ពាក្យដែលព្រះសារីបុត្របានពោលថា អាវុសោ បុគ្គលត្រេកត្រអាលច្រើន ហើយត្រ ូវរាគៈគ្របសង្កត់ហើយ មានចិត្តត្រូវរាគៈរួបរឹតហើយ រមែង សម្លាប់នូវសត្វមានជីវិត ដូច្នេះជាដើម ក្នុងទោសៈ និងមោហៈ ជាអកុសលមូល ក៏មានន័យនេះដូចគ្នា ។ អធិប្បាយ កុសលកម្មបថ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា បណាតិបតា វេរមណី កុសលំ ប្រែថា ចេតនាវៀរចាកបាណាតិបាតជាកុសលជាដើមដូចតទៅនេះ អកុសលកម្មបថទាំងឡាយ មានបាណាតិបាតជាដើម មានអធិប្បាយដូចខ្ញុំបាន ពោលមកហើយនោះឯង ។ ចេតនា ឈ្មោះថា វេរមណី ព្រោះញាំញីនូវពៀរ អធិប្បាយថា លះនូវ