វីរតិ ៣

ក្បាលទី 13 · ទំព័រ 632

ពៀរបាន ។ ម្យ៉ាងទៀត បុគ្គលវៀរចាកពៀរបាន ព្រោះចេតនានេះជាហេតុ ព្រោះហេតុនោះ ទើបចេតនានោះ ឈ្មោះថា វេរមណី ដោយផ្លាស់ វិ អក្ខរៈ ឲ្យជា វេ អក្ខរៈ ។ នេះជាការពង្រីកសេចក្តីក្នុងពាក្យថា វេរមណី នេះ ដោយព្យញ្ជនៈ ។ ឯការពង្រីកសេចក្តីដោយអត្ថ គប្បីជ្រាបថា វិរតិដែល សម្បយុត្តដោយកុសលចិត្ត ឈ្មោះថា វេរមណី ។ វិរតិរបស់បុគ្គលដែល វៀរចាកបាណាតិបាត ដែលត្រាស់យ៉ាងនេះថា ការវៀរចាកបាណាតិបាតក្នុង សម័យនោះ ដូច្នេះ ឈ្មោះថា ជាវិរតិដែលសម្បយុត្តដោយកុសលចិត្ត ។ វិរតិនោះចែកប្រភេទចេញជា ៣ យ៉ាង គឺសម្បត្តវិរតិ ១ សមាទានវិរតិ ១ សមុច្ឆេទវិរតិ ១ ក្នុងចំនួនវិរតិទាំង ៣ នោះ វិរតិដែលកើតឡើង ដល់បុគ្គលដែលមិនបានសមាទានសិក្ខាបទទាំងឡាយ តែបានពិចារណាដល់ ជាតិ វ័យ និងការក្លៀវក្លាជាដើមរបស់ខ្លួនហើយ ឃើញថា មិនសមដល់ អញក្នុងការធ្វើយ៉ាងនេះ ហើយមិនកន្លងវត្ថុដែលជួបចំពោះមុខ គប្បីជ្រាបថា ជាសម្បត្តវិរតិ ដូចគ្នានឹងវិរតិរបស់ចក្កនឧបាសក ក្នុងសីហឡទ្វីប ។