រឿងឧបាសកអ្ថកភំ្ថឧត្តរវឌ្ឍមាន្វ

ក្បាលទី 13 · ទំព័រ 633

ទើបបន្លឺសំឡេងករិ ករិ ឡើង ។ ចក្កនៈតាមសំឡេងនោះទៅ ចាប់ទន្សាយ នោះបាន តាំងចិត្តថា នឹងយកមកធ្វើថ្នាំឲ្យម្តាយ តែក៏ភ្នកគិតឡើងមកថា មិន សមគួរសម្រាប់អញ ដែលទម្លាយជីវិតសត្វដទៃ ស្រោចស្រង់ជីវិតម្តាយ របស់ខ្លួន ទើបនិយាយថា ទៅចុះទន្សាយ ទៅស៊ីស្មៅ ផឹកទឹកជាមួយ ទន្សាយទាំងឡាយក្នុងព្រៃចុះ ហើយលែងទៅ កាលត្រឡប់ដល់ផ្ទះ ចក្កនៈ ត្រូវបងប្រុសសួរថា នែប្អូនប្រុស បានទន្សាយឬទេ ទើបបានប្រាប់ការ ប្រព្រឹត្តទៅនោះឲ្យជ្រាប រំពេចនោះ បងប្រុសក៏បានជេរប្រទេចចក្កនៈ ។ ចក្កនៈចូលទៅរកមាតាហើយ បានឈរតាំងសច្ចាធិដ្ឋានថា ខ្ញុំតាំងអំពីកើតមក ចាំសេចក្តីបាន មិនធ្លាប់ដាក់ចិត្តសម្លាប់សត្វ បំបាត់ជីវិតឡើយ ។ រំពេចនោះ មាតារបស់ចក្កនៈបានជាសះស្បើយអំពីរោគ ។ តែវិរតិដែលកើតឡើងដល់បុគ្គលសមាទានសិក្ខាបទមកហើយ សូម្បីលះ ជីវិតរបស់ខ្លួន ក្នុងវេលាសមាទានសិក្ខាបទ និងវេលាបន្ទាប់នោះទៅ ក៏មិន កន្លងល្មើសវត្ថុ គប្បីជ្រាបថា ជាសមាទានវិរតិ ដូចវិរតិរបស់ឧបាសកអ្នកភ្នំ ឧត្តរវឌ្ឍមានៈ ។ រឿង ឧបសកអ្នកភ្នំឧត្តរវឌ្ឍមានៈ បានឮថា ឧបាសកនោះ ទទួលសិក្ខាបទក្នុងសម្នាក់របស់ព្រះបិង្គលពុទ្ធរក្ខិត្តត្ថេរក្នុងអម្ពរិយវិហារ ហើយទៅភ្ជួរស្រែ ។ បន្ទាប់មក គោរបស់គាត់ បាត់ទៅ កាលគាត់តាមរកគោ បានឡើងភ្នំឧត្តរវឌ្ឍមានៈ ។ ពស់ធំបានរូត គាត់លើភ្នំនោះ ។ គាត់គិតថា នឹងយកកាំបិតដ៏មុតនេះកាត់ក្បាលពស់ តែ