ចែកកម្មបថដោយសច្ច្វ

ក្បាលទី 13 · ទំព័រ 637

សម្តែងមកហើយយ៉ាងនេះ ។ ក្នុងបទថា ឯវំ អកុសលមូលំ ជាដើម ក៏ ដូចគ្នានេះឯង ។ ដោយហេតុមានប្រមាណបុណ្ណេះ គឺដោយន័យតែមួយដូចគ្នា ឈ្មោះថា ព្រះសារីបុត្របានពោលដល់កម្មដ្ឋាន ជាហេតុនាំសត្វចេញទៅចាកភព រហូតដល់ ព្រះអរហត្ត សម្រាប់បុគ្គលបំពេញកម្មដ្ឋាន មានចតុរារិយសច្ចជា អារម្មណ៍ ។ សេចក្តីនេះ លោកបានពោលដូចម្តេច លោកពោលថា សេចក្តីពិត អកុសលកម្មបថ ១០ និងកុសលកម្មបថ ១០ វៀរអភិជ្ឈា លោកពោលថា ជាទុក្ខសច្ចក្នុងកម្មបថវារៈនេះ ឯធម៌ទាំង ២ យ៉ាងនេះ គឺអភិជ្ឈា ១ លោភៈ ដែលជាអកុសលមូល ១ លោកពោលថា ជាសមុទយសច្ចដោយត្រង់ ។ តែកម្មបថទាំងអស់ លោកពោលថា ជាទុក្ខសច្ចដោយអម ។ កុសលមូល និងអកុសលមូលទាំងអស់ លោកពោលថា ជាសមុទយសច្ច ។ ការមិន ប្រព្រឹត្តទៅនៃកុសលមូល និងអកុសលមូលទាំង ២ លោកពោលថា ជា និរោធសច្ច ។ កាលកំណត់ដឹងទុក្ខ កាលលះសមុទយសច្ច កាលដឹងច្បាស់ នូវនិរោធ អរិយមគ្គ លោកពោលថា ជាមគ្គសច្ច សច្ចៈទាំង ២ លោកបាន ពោលហើយដោយសរុប ដូចពណ៌នាមកនេះ ។ ចំណែកសច្ចៈ ២ យ៉ាង គឺនិរោធ និងមគ្គ គប្បីជ្រាបដោយអំណាចនៃការមិនវិលត្រឡប់ ។ បទថា សោ សព្វសោ រាគានុសយំ បហាយ ប្រែថា លោកលះបង់ រាគានុស័យបានដោយប្រការទាំងពួង សេចក្តីថា លោកដឹងច្បាស់នូវអកុសល ជាដើមយ៉ាងនោះ លះរាគានុស័យបានដោយអាការគ្រប់យ៉ាង ។ បទថា បដិឃានុសយំ បដិវិនោទេត្វា ប្រែថា បន្ទោបង់នូវបដិឃានុស័យ មានពាក្យដែលលោកពោលថា នាំបដិឃានុស័យចេញបានដោយ ប្រការទាំងពួងនោះឯង ដោយពាក្យមានប្រមាណបុណ្ណេះ ព្រះថេរៈបានពោល ដល់អនាគាមិមគ្គ ។ បទថា អស្មីតិ ទិដ្ឋិមានានុសយំ សមូហនិត្វា ប្រែថា ដកនូវទិដ្ឋិមានានុស័យ ថាអាត្មាអញមានចោល សេចក្តីថា ដកឡើងនូវទិដ្ឋិមានានុស័យ ដែលប្រព្រឹត្ត