អធិប្បាយអាហារវារ្វ ្ប ភូត និងសម្ភវេសី ្ទ

ក្បាលទី 13 · ទំព័រ 639

នៃទុក្ខក្នុងបច្ចុប្បន្ននេះឯង សេចក្តីថា ជាអ្នកធ្វើការកាត់ផ្តាច់នូវវដ្តទុក្ខ ក្នុង អត្តភាពនេះឯង ។ ព្រះសារីបុត្រញ៉ាំងទេសនាឲ្យចប់ ដោយពាក្យថា ឯត្តាវតាបិ ខោ អាវុសោ អធិប្បាយថា ដោយអំណាចនៃការចាក់ធ្លុះ ដោយមនសិការដូច ពោលហើយ ក្នុងការសម្តែងកម្មបថនេះ ។ ពាក្យដែលនៅសេសសល់ មាន ន័យដូចពោលមកហើយនោះឯង ។ ព្រះសារីបុត្រ បានបញ្ចប់ទេសនា ដោយអនាគាមិមគ្គ និងអរហត្តមគ្គ ដូចបានពណ៌នាមកនេះឯង ។ ពោលអំពី កម្មបថ ចប់ អធិប្បាយ អាហារវារៈ ភូត និង សម្ភវេសី ក្នុងពាក្យថា សាធាវុសោ ខោ ។ បេ ។ អាគតោ ឥមា សទ្ធម្មំ មានពាក្យអធិប្បាយថា ភិក្ខុទាំងនោះ កាលបានស្តាប់ព្រះធម៌ទេសនា ពោល ដោយសច្ចៈទាំង ៤ របស់ព្រះសារីបុត្រដោយប្រធាន គឺកុសល និងអកុសល យ៉ាងនេះហើយ ទើបនាំគ្នាសរសើរភាសិតរបស់ព្រះសារីបុត្រ ដោយពាក្យ នេះថា សាធុ លោកម្ចាស់ និងអនុមោទនាដោយចិត្តដែលជាសមុដ្ឋានរបស់ ពាក្យនេះឯង ទទួលយកដោយវាចា ត្រេកអរដោយចិត្តនោះឯង ។ ឥឡូវនេះ ព្រោះហេតុដែលព្រះថេរៈជាអ្នកអាចសម្តែងធម្មទេសនា ដោយ ចតុរារិយសច្ចបាន ដូចដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រអាចពោលសម្តែងអរិយសច្ច ៤ បានដោយពិស្តារ ។ ព្រោះហេតុ ដែលព្រះសារីបុត្រត្រូវសម្តែងធម៌ឲ្យខ្ពស់ឡើង ទើបបានពោលថា ឯត្តាវតាបិ ខោ អាវុសោ ប្រែថា នែអាវុសោ មានប្រមាណបុណ្ណេះឯង ព្រោះ ហេតុនោះ ភិក្ខុទាំងឡាយបំណងនឹងស្តាប់សច្ចទេសនាដោយន័យដទៃ ក៏បាន សួរបញ្ញាខ្ពស់ឡើងទៅជាមួយព្រះសារីបុត្រ ។