អធិប្បាយសច្ចវារ្វ

ក្បាលទី 13 · ទំព័រ 659

អធិប្បាយ សច្ចវារៈ ឥឡូវនេះ ភិក្ខុទាំងនោះ កាលនាំគ្នាសរសើរនូវអនុមោទនា ភាសិតរបស់ព្រះថេរៈនោះ ដោយន័យដែលបានពោលមកហើយខាងដើមថា សាធាវុសោ ហើយបានសួរបញ្ញាខ្ពស់ឡើងទៅទៀត ព្រះថេរៈក៏បានដោះស្រាយ ប្រស្នា ដោយទំនងដទៃដល់ភិក្ខុទាំងនោះ ។ គ្រប់វារៈក្រៅអំពីវារៈ នេះ ក៏មានន័យដូច្នេះ ។ ព្រោះដូច្នោះ បន្ទាប់អំពីនេះទៅ ខ្ញុំនឹងពង្រីកសេចក្តីរបស់ បរិយាយដែលព្រះថេរៈបានដោះស្រាយហើយ មិនអាស្រ័យដល់ពាក្យបែប នេះ ។ តែការសម្តែងដោយសង្ខេបនូវវារៈនេះ ព្រះថេរៈបានសម្តែងទុក្ខសច្ច ថា ទុក្ខ ក្នុងពាក្យថា ទុក្ខញ្ច បជានាតិ ។ ឯក្នុងការសម្តែងដោយពិស្តារ ពាក្យដែលត្រូវពោលទាំងអស់ បានពោលហើយក្នុងសច្ចនិទ្ទេស ក្នុងគម្ពីរ វិសុទ្ធិមគ្គនោះឯង ។